Connect with us

ព័ត៌មានជាតិ

ស្វែងយល់! តើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រព្រឹត្តទៅយ៉ាងដូចម្តេច?

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈរដ្ឋមន្រ្តីថ្មីកំពុងបើកកិច្ចប្រជុំពេញអង្គជាលើកដំបូង ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ ថ្ងៃនេះ«កម្ពុជាថ្មី» សូមណែនាំលោកអ្នកនាងទៅស្វែងយល់ថា តើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះប្រព្រឹត្តទៅយ៉ាងដូចម្តេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រី គឺជាអ្នកកោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី ដែលអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រីត្រូវបែងចែកជាអង្គប្រជុំធំ និងអង្គប្រជុំពិនិត្យស្រាវជ្រាវ។ ចំពោះរាល់អង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី គឺត្រូវមានកំណត់ហេតុ។

អង្គប្រជុំធំ គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចដោះស្រាយរាល់កិច្ចការទូទៅ    រាជរដ្ឋាភិបាល ដែលអង្គប្រជុំធំនេះ ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប៉ុន្តែ នាយករដ្ឋមន្ត្រី ក៏អាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបានដែរ។ យ៉ាងណាក៏ដោយ ប្រសិនមានការចាំបាច់ នាយករដ្ឋមន្ត្រី អាចអញ្ជើញអ្នកពាក់ព័ន្ធនានាចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានថែមទៀត។

ជាការកត់សម្គាល់ កំឡុងពេលសម្ដេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី សម្ដេចបានប្រកាសសម្រេចជ្រើសរើសយកថ្ងៃសុក្រ ជាថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី។ ដោយឡែក ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គេនៅមិនទាន់ដឹងថា ឯកឧត្តមសម្រេចយកថ្ងៃណាមួយ ដើម្បីប្រជុំគណៈរដ្ឋមន្ត្រីនៅឡើយ។​ ក៏ប៉ុន្តែ ប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនេះ គឺប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

លួចម៉ូតូក្នុងសង្កាត់ចោមចៅទី ៣ សមត្ថកិច្ចរកឃើញនៅខេត្តកណ្ដាល

កីឡា៥ នាទីutes មុន

មន្ទីរពេទ្យកុមារអង្គរ៖ អំណរគុណ​សហព័ន្ធ​កីឡាទោចក្រយានបង្កើត​ព្រឹត្តិការណ៍ជិះកង់រៃអង្គាស​ថវិកា​បាន​ ១០​លាន​រៀល​

ព័ត៌មានជាតិ១២ នាទីutes មុន

១៣ ឆ្នាំ​ចុងក្រោយ ក្រុង​សៀមរាប​បញ្ចៀស​ការ​ជន់​លិច​ពីទឹកជំនន់ ក្រោយ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​​បានស្តារឡើងវិញ

ព័ត៌មានជាតិ១២ នាទីutes មុន

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រាប់កងទ័ពកុំខ្លាចនឹងបាញ់ប្រហារតប បើសត្រូវឈ្លានពានមុន

សន្តិសុខសង្គម១៤ នាទីutes មុន

សមត្ថកិច្ចជំនាញបង្ក្រាបការនាំចូលដូងក្រអូបគេចពន្ធរាប់ពាន់ផ្លែពីថៃ ចូលមកខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២២ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

កីឡា២៤ ម៉ោង មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម