ព័ត៌មានជាតិ
សមាគមឧកញ៉ា៖ គិតមកត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជាមាន«ឧកញ៉ា» ១ ២៩៤នាក់ហើយ
នៅក្នុងឆ្នាំ២០២៣នេះ មានបុគ្គលមួយចំនួនទទួលបានគោរមងារជា ឧកញ៉ា អ្នកឧកញ៉ា ជាបន្តបន្ទាប់ដែលធ្វើឲ្យចំនួនឧកញ៉ានៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ បើគិតមកត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា មានឧកញ៉ាដលទៅ ១ ២៩៤ នាក់ឯណេះ។ នេះបើតាមការបង្ហាញឲ្យដឹងរបស់អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ប្រាប់«កម្ពុជាថ្មី» ថា គិតរហូតមកដល់ខែមិថុនា ឆ្នាំ២០២៣នេះ បុគ្គលដែលមានគោរមងារជា «ឧកញ៉ា» មានចំនួន១ ២៩៤រូប។ ដោយឡែក អ្នកដែលមានគោរមងារជា ឧកញ៉ា ហើយបានចុះឈ្មោះចូលជាសមាជិកពេញសិទ្ធរបស់សមាគមឧកញ៉ាកម្ពុជា គិតរហូតមកដល់ពេលនេះ គឺមានចំនួន ៣០០រូប។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់បន្ថែមថា សមគមឧកញ៉ាកម្ពុជា កំពុង និងបន្តបេសកកម្មរបស់ខ្លួនជាបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់អ្នកដែលមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ ជាពិសេស គឺការចូលរួមចំណែកក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ទាំងការរៀបចំវេទិការនានាដែលពាក់ព័ន្ធជាមួយនឹងបរិយាកាសពាណិជ្ជកម្ម និងកិច្ចការទាក់ទាញអ្នកវិនិយោគ។

បច្ចុប្បន្ន ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ គឺសប្បុរសជនទាំងអស់ត្រូវធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃចាប់ពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ ទើបអាចទទួលបានងារជាឧកញ៉ានេះ។ នៅកម្ពុជា គោរមងារជា «ឧកញ៉ា» ត្រូវបានចែកចេញជា ៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


