Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមទិន្ន័យពីឆ្នាំ ១៩៩៥ មក កម្ពុជាមានឧកញ៉ាចំនួន ១៦៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីគោរមងារ ហើយក្នុងចំណោមនោះឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ ខែមីនានេះ សម្តេចធិបតី មានប្រសាសន៍ថា ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ។ សម្តេចមានប្រសាសន៍ថា៖«តាមទិន្នន័យដែលយើងមានពីឆ្នាំ​ ១៩៩៥ មានឧកញ៉ា ១៦៤៧ រូប ក្នុងនោះយើងបានលុបចេញ ១៤០ រូប ដោយ១២៦ រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់»។

ដូច្នេះ ដើម្បីកុំឱ្យមានបញ្ហា សម្តេចបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា ទោះបីជាឧកញ៉ានោះ មិនមែនសមាជិករបស់សមាគមឧកញ៉ាក៏ដោយ។ សម្តេចថា៖« ព្រោះការចូលជាសមាគមឧកញ៉ាគឺជាការស្ម័គ្រចិត្ត ហើយចូលជាឧកញ៉ាក៏ជាស្ម័គ្រចិត្ត អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺអាចស្នើសុំគោរមងារ ប៉ុន្តែត្រូវមានការវាយតម្លៃ»។ សម្តេចបានពន្យល់ទថា កិច្ចការទាំងអស់នេះ គឺធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគាបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នា​ថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នាក្នុងនាមជាជាតិមួយវិស័យឯកជន និងរដ្ឋ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ ចំពោះសមាគមឧកញ៉ាដែលបានធ្វើកិច្ចការងារចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគិតគូរទៅលើជ្រុងនេះ។ ជាពិសេសការបណ្តុះបណ្តាល ការណែនាំនូវការអនុវត្តផ្សេងៗរួមទាំងអភិក្រមសីលធម៌ ក៏ដូចជាការគ្រប់គ្រងផ្សេងៗនៅក្នុងប្រតិបត្តិការនេះ ។

សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ព្រោះអ្នកមានគោរមវ័ន្តឧកញ៉ា សុទ្ធតែក្នុងលំដាប់ជាអ្នកដឹកនាំក្នុងវិស័យឯកជន ចឹងអ្នកដឹកនាំក្នុងវិស័យនេះ ត្រូវមានការទទួលខុសត្រូវ ប្រកាន់ក្រមសីលធម៌ជាគំរូ។ខ្ញុំគិតថាទាំងអស់នេះគឺជាការផ្តល់អត្ថប្រយោជន៍បន្ថែម នៅក្នុងការពង្រឹងសាមគ្គីគ្នា ក៏ដូចជាការជួយដល់គ្នាទៅវិញទៅមក»។

បើតាមសម្តេចធិបតី កត់សម្គាល់ថា មួយឆ្នាំកន្លងមកនេះ សមាគមឧកញ៉ា ពិតជាបានឆ្លើយតបទៅនឹងភារកិច្ចស្នូលរបស់សមាគម នោះគឺជាការចូលរួមក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការបង្កើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម កសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ និងការអមដំណើរសម្តេច និងទស្សនកិច្ចក្រៅប្រទេសដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសជាដៃគូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៩ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម