Connect with us

ព័ត៌មានជាតិ

មូលនិធិធ្វើផ្លូវក្រវាត់ព្រំដែន៖ សមាជិកសមាគមឧកញ៉ាខ្លះចូល៥០០ដុល្លារ ខ្លះដល់១លានដុល្លារ សរុបបានជិត៥លានដុល្លារ

បានផុស

នៅ

គិតមកដល់ពេលនេះ សមាជិកសមាគមឧកញ៉ាកម្ពុជាដែលមានសុទ្ធតែលោកអ្នកឧកញ៉ា អ្នកឧកញ៉ា  និងឧកញ៉ាចំនួន២៣៣នាក់ហើយបានចូលរួមនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់តាមព្រំដែន។ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា  ឧកញ៉ាទាំង២៣៣នាក់ ចូលរួមនៅក្នុងមូលនិធិនេះសរុបមានចំនួន៤,៨១៣, ៣២៥ ដុល្លារអាមេរិក។ ក្នុងនោះ ថវិកាចូលរួមទាបបំផុតមាន៥០០ដុល្លារ និងខ្ពស់បំផុត១លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម