ព័ត៌មានជាតិ
សាលា ២ នៅខេត្តព្រះសីហនុ និងកំពង់ឆ្នាំង ទទួលបានពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន នៅឡាវ
វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ និង សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង បានទទួលពានរង្វាន់ សាលាមេត្រីបរិស្ថានអាស៊ានលើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។

កម្មវិធីនេះ បានឆ្លងកាត់ការវាយតម្លៃ និងទទួលស្គាល់ថ្នាក់ជាតិលើការងារបរិស្ថាន និងសង្គម ដោយផ្អែកលើសូចនាករ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ក្រោមការដឹកនាំរបស់ នាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។


សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានចាត់បញ្ជូនសាលាមេត្រីបរិស្ថានចំនួន ២សាលា និងយុវជនឆ្នើមបរិស្ថានចំនួន២រូប រួមមាន វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ តំណាងដោយ លោក ជា សំអូន (ជានាយកសាលា) និង សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង តំណាងដោយ លោក នុត អង្គារ (ជានាយកសាលា) ។ ក្រៅពីនេះនៅមាន យុវជនឆ្នើមបរិស្ថាន ២រូបទៀត គឺយុវនារី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន និងយុវជន ហែម សុភេម និស្សិតប្លាស្ទិក ។


នេះជាមោទនភាពសម្រាប់កម្ពុជា ដែលមានសាលា និងយុវជនឆ្នើម ត្រូវបានទទួលស្គាល់កម្រិតតំបន់ថា ជាសាលា និងយុវជនគំរូ មានស្នាដៃល្អក្នុងការងារអប់រំ ផ្សព្វផ្សាយ និងធ្វើសកម្មភាពមេត្រីភាពបរិស្ថានដែលជាការរួមចំណែក លើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ានទាំងមូល៕
អត្ថបទ៖ សុធាវី
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


