ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើងជាង ៨ពាន់លានដុល្លារ ៨ខែឆ្នាំនេះ
គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានកំណើនដល់ជាង ៨ពាន់លានដុល្លារ កើនឡើង ១.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍គយ គិតចាប់ពីខែ មករា ដល់ខែ សីហា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន មានចំនួនជាង ៩៣៩លានដុល្លារ កើនឡើង ១៦.៨ភាគរយ និងការនាំចូលមកវិញ មានចំនួនជាង ៧.១ពាន់លានដុល្លារ ដែលមានផលធៀបស្មើនឹងជាង ១៣ភាគរយ។
សម្រាប់ខែ សីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅចិនសម្រេចបានជាង ១២៥លានដុល្លារ កើនឡើង ២១ភាគរយ។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។ ចំណែកទំនិញនាំពីចិនមកវិញ មានដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ គ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម ក្រដាស និងក្រដាសកាតុងជាដើម។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនសរុប ១១ ៦៨៦,១៦៤ លានដុល្លារកើនឡើង ៤,៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ និងទំនិញកម្ពុជានាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ។
កម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


