ព័ត៌មានជាតិ
កម្ពុជាបន្តបញ្ជាក់ពីជំហរឥតងាករេចំពោះការគាំទ្រនយោបាយចិនមួយ
ប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជាចំពោះនយោបាយចិនមួយនិងការគាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ភាគីចិន។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពេលលោកជួបលោក ហឺ ពីង ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជានៃសភាប្រឹក្សានយោបាយប្រជាជនចិន កាលពីរសៀលថ្ងៃអង្គារនៅវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។

លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សានូវជំហររឹងមាំរបស់ខ្លួនក្នុងការគាំទ្រនយោបាយចិនមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន ដែលលោកសំដៅលើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
លោកបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលលោកពណ៌នាថា បានលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ ស៊ីជម្រៅ និងមានលក្ខណៈយុទ្ធសាស្ត្រកាន់តែច្បាស់លាស់។

នៅក្នុងជំនួបពិភាក្សានោះ លោកប្រធានស្ដីទីព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ទៅកាន់គណៈប្រតិភូសភាចិនអំពីសារៈសំខាន់នៃការទូតសភា ដែលជាអាទិភាពមួយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិនកាន់តែមានខ្លឹមសារ និងផ្លែផ្កា។
ជាការឆ្លើយតប លោក ហឺ ពីង បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមមិត្តភាពកម្ពុជា-ចិន ដោយបានបញ្ជាក់ពីឆន្ទៈរបស់ភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាកម្ពុជា ជាពិសេសតាមរយៈក្រុមមិត្តភាព និងគណៈកម្មាធិការកិច្ចការបរទេស ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមរបស់ចិន មន្ត្រីជាន់ខ្ពស់សភារូបនេះ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ចិន ក្នុងការបន្តសហការជាមួយកម្ពុជា ក្នុងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ព្រមទាំងជំរុញច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងស្បៀងអាហារ និងមច្ឆា ឱ្យទទួលបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត។
ជាការកត់សម្គាល់ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា និងក្នុងក្របខ័ណ្ឌក្រុមមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


