Connect with us

ព័ត៌មានជាតិ

បន្សុទ្ធពូជស្រូវបុរាណនាងអុក នាងអំ និងដំណើបខ្មៅ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទាញយកទីផ្សារ​សម្រាប់កសិករខ្មែរ

បានផុស

នៅ

ក្រុមហ៊ុនអេមរុរ៉ាយស៍ បានរៀបចំកម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ជាមួយ​កសិករនៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាជំហានដំបូងនៃការចាប់ផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍរបស់អេមរុរ៉ាយស៍ ពោលគឺ “កម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ” ដែលរួមមានពូជស្រូវនាងអុក នាងអំ និងដំណើបខ្មៅ ជាពូជស្រូវបុរាណខ្មែរ និងមានភាពធន់ទៅនឹងអាកាសធាតុ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំនូវកិច្ចប្រជុំផ្សព្វ​ផ្សាយជូន​ដល់សហគមន៍​រមទមសាមគ្គី ដែលមានទីតាំងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ក្រោមវត្តមានរបស់លោក ឈៀង ប៊ុនទត មន្រ្តីជំនាញលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវ។

តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ ក្រុមការងារអេមរុរ៉ាយស៍ បានកំណត់តំបន់បន្សុទ្ធពូជនាងអុកជាមួយកសិករ​ស្ម័គ្រចិត្តចូលរួម ចំនួន៣ភូមិ គឺភូមិស្វាយដំណាក់ចាស់ ភូមិស្វាយដំណាក់ថ្មី និងភូមិបង្កើនផល ដែលកំណត់​យកផ្ទៃដីចំនួនពី១០ទៅ១៥ហិកតា។ ចំពោះពូជនាងអំ ក្រុមហ៊ុន បានកំណត់តំបន់បន្សុទ្ធ នៅភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង ភូមិអូរទ្រលោក លើផ្ទៃដីរបស់កសិករចំនួន១៥ហិកតា។

ជាមួយគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានបន្តលើកទឹកចិត្តប្រធានសហគមន៍ឱ្យចូលរួមផ្សព្វផ្សាយពីកម្មវិធីបន្សុទ្ធពូជនេះ និងបន្តប្រមូលកសិករស្ម័គ្រចិត្តចុះឈ្មោះចូលរួមបន្ថែម ដើម្បីសម្រេចឱ្យបានតាមគោលដៅ ដែលគ្រោងទុកក្នុង​ឆ្នាំ២០២៣ គឺការបន្សុទ្ធពូជនាងអំ លើស្រែកសិករឱ្យបានចំនួន៥០តោន ពូជស្រូវនាងអុក លើស្រែកសិករឱ្យបាន​ចំនួន១០តោន និងពូជស្រូវ ដំណើបខ្មៅ លើស្រែកសិករឱ្យបានចំនួន១០តោន។ មិនតែប៉ុណ្ណោះ ក្រោយពីទទួល​បានផលពីការបន្សុទ្ធគ្រាប់ពូជទាំង៣ប្រភេទនេះ អេមរុរ៉ាយស៍ នឹងយកទៅដាំដុះលើស្រែបង្ហាញ ដែលជាកូនស្រែ​ស៊ីម៉ង់នៅឯរោងចក្រអេមរុរ៉ាយស៍ខេត្តកំពង់ធំផងដែរ។

សូមបញ្ជាក់ថា កម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវរបស់អេមរុរ៉ាយស៍នេះ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៣ ជាការសាកល្បង រួចនឹងបន្តទៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីសម្រេចឱ្យបាន​នូវពូជស្រូវដែលមានប្រភព និងគុណភាពច្បាស់លាស់ និងជាពិសេស អេមរុរ៉ាយស៍ប្តេជ្ញាចូលរួម​ចំណែកនូវការនាំយកនូវពូជបុរាណនេះឡើងមកវិញ ដើម្បីរក្សានូវកេរ្តិ៍ឈ្មោះ និងទាញយកទីផ្សារ​សម្រាប់ពូជទាំងនេះដល់កសិករខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម