ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកវិភាគ និងបុគ្គលមួយចំនួន គួរតែមានស្មារតីជាតិនិយមខ្លះផង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យអ្នកវិភាគ និងបុគ្គលមួយចំនួន គួរតែមានស្មារតីជាតិនិយមខ្លះផង ដោយគួរចេះអបអរសាទរ និងទទួលស្គាល់នូវអ្វី ដែលជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនខ្លះ ផង។ ការស្នើនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា «ហ្នឹងហើយ ខ្ញុំសុំឲ្យបងប្អូនខ្លះ អ្នកវិភាគ សិទ្ធិក៏សិទ្ធិចុះ ប៉ុន្តែសុំឲ្យមានស្មារតីជាតិនិយមខ្លះផង វាយប្រហាររដ្ឋាភិបាល ចំណុចខ្សោយវាយទៅ ប៉ុន្តែគួរគិតពីអ្វី ទទួលស្គាល់នូវអ្វីដែលផ្ដល់ផលប្រយោជន៍ ឲ្យប្រជាជនរបស់យើងផ្ទាល់ សុំលើកសរសើរខ្លះផង»។
នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ដែលបានខិតខំរៀបចំនូវការតាំងពិព័រណ៍ និងពន្លាជាតិកម្ពុជា ក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជាំងក្វាងស៊ី ប្រទេសចិន។ កម្ពុជា ទទួលបានពានរង្វាន់ចំនួន ៤ នៅក្នុងការរៀបចំការតាំងពិព័រណ៍ និងពន្លាជាតិកម្ពុជា ក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី ២០ នៅក្នុងទីក្រុងណាននីង ប្រទេសចិននេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «របាយការណ៍លោកជំទាវ ចម និមល យើងបានបញ្ចប់វាយតម្លៃល្ងាចមិញ យើងបានពាន ៤ នៅក្នុងការរៀបចំនេះ សម្រាប់មោទនភាព យើងមិនត្រឹមតែចូលទេ ការខិតខំរបស់យើងបានឲ្យអ្នកដែលចូលរួមជាបរទេស ទាំងចិន ទាំងបរទេស ព្រោះនៅទីនោះមិនមែនតែចិនទេ មានបរទេសច្រើនប្រទេសណាស់ទៅ បានឲ្យពិន្ទុយើងជាប់ពានរង្វាន់ ៤ នៅក្នុងការតាំងនេះ ជាមោទនភាពជាតិរបស់យើង សូមអបអរសាទរ»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា អ្នកវិភាគ និងបុគ្គលមួយចំនួន បើថា វាយប្រហាររាជរដ្ឋាភិបាល ឬសម្ដេច ក៏វាយប្រហារចុះ តែអ្វីដែលជាមោទនភាពជាតិទាំងមូល គួរតែចេះអបអរសាទរ និងផ្សព្វផ្សាយឲ្យបានច្រើនផង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


