ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ដាក់ចេញការងារអាទិភាព ៩ចំណុច សម្រាប់ខែតុលា
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន ៩ចំណុច។

ទិសដៅការងារសំខាន់ៗទាំង ៩ចំណុចនោះ រួមមាន ទី១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ហើយទី២.ត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដាបច្ចេកទេសសាងសង់ ដោយយកគុណភាពជាចម្បង។
ទី៣.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមវត្ដអារាម និង៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវចុះពិនិត្យការងារបង្កបង្កើនផលស្រូវឱ្យសម្រេចតាមផែនការកំណត់ និងត្រូវចាត់វិធានការសង្គ្រោះស្រូវ ដែលទទួលរងផលប៉ះពាល់។ ចំណែក ទី៥.គណៈកម្មាធិការខេត្ដគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវចុះអន្ដរាគមន៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានជាយថាហេតុ ជាពិសេសបាតុភូតខ្យល់កន្ដ្រាក់ និងជំនន់ទឹកភ្លៀងជាដើម។
រីឯ ទី៦.រដ្ឋបាលក្រុង-ស្រុកត្រូវជម្រុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្តីពីការបំពេញកតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា ហើយទី៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ទី៨.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ និងទី៩.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ស្របជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអរគុណចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានឯកជន ដែលបានចូលរួមវាយគង ទូងស្គរ គោះត្រដោក យ៉ាងអធិកអធម ទូលំទូលាយ និងផុលផុសស្ទើរគ្រប់ទីកន្លែងនៅទូទាំងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសជាតិ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕


អត្ថបទ៖ ភក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


