ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

លោកបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើជាអធិបតីក្នុងពិធីម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងើន ស្ថិតនៅឃុំជូនស ស្រុកស្វាយជ្រំ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ។ ក្នុងឱកាសនោះ អភិបាលខេត្តបានថ្លែងនូវការកោតសសើរចំពោះសមិទ្ធផលជាច្រើន និងបរិស្ថានដ៏ស្រស់ស្អាតក្នុងវត្តល្ងើន ដែលកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្ត ជ្រះថ្លា ជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា។
ទន្ទឹមនេះ លោកបានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ជាពិសេស ក្នុងនាមអាជ្ញាធរខេត្ត សូមគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមកសាងនូវទីអារាម និងសមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តល្ងើន រួមទាំង ព្រះវិហារដែលបានជួសជុលកែលម្អ ក្រោមការដឹកនាំរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយដោយបានចំណាយថវិកាសាងសង់ ប្រមាណជាង ១សែនដុល្លារ ហើយនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

លោកបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង៕




-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


