ព័ត៌មានជាតិ
ទីលានទុកដាក់សម្រាមគម្រោងទីក្រុងគួរឱ្យចង់រស់នៅក្នុងក្រុងបាវិត បើកការដ្ឋានសាងសង់
ទីលានទុកដាក់សម្រាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានផ្ទៃដីទំហំ ២១ ហិតា ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតេយ្យភាព លោក ប៉េង ពោធិ៍សារ អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ។

ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះ មានផ្ទៃដីទំហំ ២១ ហិចតា ស្ថិតក្រោមកិច្ចព្រមព្រៀងឥណទានសម្បទាន ដែលជាគម្រោងមួយ ស្ថិតក្នុងចំណោមគម្រោងទាំង ៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។
គម្រោងនឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗគឺ៖ ផ្នែកទី១ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់។ ផ្នែកទី២ សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង, ធុងស្តុកសំណល់រាវ និងស្ពានថ្លឹងទម្ងន់ និងការិយាល័យ, ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង, ប្រព័ន្ធលូបង្ហូរ, អណ្តូងត្រួតពិនិត្យគុណភាពទឹក, កន្លែងចំណត, កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី, អគាររដ្ឋបាល, កន្លែងហូបហារ និងកន្លែងសម្រាក, កន្លែងញែកសំរាម, កន្លែងរៀបចំធ្វើជីកំប៉ុស, ធុងទឹកភ្លៀង, កន្លែងផលិតហ្គាស, ស្រះទឹកភ្លៀង, ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម, កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដើម។

ការអនុវត្តនៃគម្រោងខាងលើនេះ គឺបានចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។
គួរជម្រាបថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក។ ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន ១៨០ លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៨។

ទន្ទឹមនេះ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន ៥ ក្នុងនោះ ២ អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង ២ អនុគម្រោងទៀត ស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


