ព័ត៌មានជាតិ
គិតត្រឹម ៦ខែឆ្នាំនេះ ខេត្តស្វាយរៀង មានបណ្តឹង ១៥៨ករណី និងបានដោះស្រាយបញ្ចប់វិវាទ ៩៣ករណី
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹម ៦ខែ ឆ្នាំ២០២៥ នេះ មានបណ្តឹងចំនួន ១៥៨ករណី បានដាក់មករដ្ឋបាលក្រុង ស្រុក ទាំង៨ និងរដ្ឋបាលខេត្ត ក្នុងនោះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្ត បានសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន ៩៣ករណី ស្មើនឹង ៥៨,៨៦%។

លោកថា ជាលទ្ធផលមួយដ៏គួរជាទីមោទនៈ នៅក្នុងការដោះស្រាយវិវាទនេះ គឺកាលពីពេលថ្មីៗនេះ ដោយមានការចូលរួមគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនគម្រោងដីឡូតិ៍ភូមិមរតក ដែលជាវិវាទរ៉ាំរ៉ៃមួយ និងបានជាប់គាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងខេត្តស្វាយរៀង តែបច្ចុប្បន្នបាននិងកំពុងដំណើរការដោះស្រាយដោយរលូន និងមានការបោះជំហានទៅមុខជាវិជ្ជមាន និងទទួលបាននូវការចូលរួមអបអរសាទរពីប្រជាពលរដ្ឋ។
លោកបានបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជា អនុប្រធាន ប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក។

លោកអភិបាលខេត្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានអនុញ្ញាតឱ្យមានការរៀបចំការផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង តាមរយៈអង្គសិក្ខាសាលានេះ។
លោកបានបន្តថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ នាឱកាសនេះ ពិតជាមានសារៈសំខាន់ ចាំបាច់ សមស្រប និងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង លោកបានគាំទ្រ និងចូលរួមសហការលើគ្រប់ជ្រុងជ្រោយ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ សម្រាប់បម្រើឱ្យផលប្រយោជន៍ជាចម្បង និងធំបំផុតដល់ប្រជាពលរដ្ឋរនៅមូលដ្ឋាន៕
ដោយ៖ ភក្តី


-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


