ព័ត៌មានជាតិ
គម្រោងសាងសង់ស្ថានីយទឹកស្អាតក្រុងតាខ្មៅនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំនេះ
គម្រោងសាងសង់ស្ថានីយទឹកស្អាតនៅក្រុងតាខ្មៅនឹងគ្រោងចាប់ផ្តើមដំណើរការអនុវត្តនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១នេះ។ ជាគម្រោងដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានបរិមាណ ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋក្នុងពេលដែលតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ កំពុងជួបបញ្ហាខ្វះទឹកប្រមាណ ១៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ថា រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA បានរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ ហើយពេលនេះជប៉ុនក៏មានគម្រោងជួយកម្ពុជាក្នុងគម្រោងសាងសង់រោងចក្រទឹកស្អាតមួយទៀតនៅក្នុងក្រុងតាខ្មៅ។
សម្តេចថ្លែងថា ប្រសិនបើបានស្ថានីយ៍ទឹកស្អាតនៅតាខ្មៅមួយទៀត នឹងធ្វើឲ្យការផ្គត់ផ្គង់ទឹកនៅទីនោះ កាន់តែប្រសើរ។

កាលពីថ្ងៃទី ១ ដើមខែមិថុនា ឆ្នាំមុន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងចំនួន ៣២ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅក្រងតាខ្មៅខេត្តកណ្តាល។
គម្រោងសាងសង់ស្ថានីយ៍នេះ ជាការធ្វើឲ្យប្រសើនូវការទទួលបានទឹកស្អាត ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។
បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងដែរ។
គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ២០២៥ តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមាន ចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


