ព័ត៌មានជាតិ
ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកំពង់ចាមថ្មី ប្តេជ្ញាចិត្តចំនួន៧ចំណុច
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម មានពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសានាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណ បក្សប្រជាជនកម្ពុជា ។

ក្នុងពិធីប្រកាសតែងតាំង លោក នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ខណៈលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល តែងតាំងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។
ឆ្លៀតឱកាសនោះដែរ លោក នេត សាវឿន បានប្តេជ្ញាចិត្ត យ៉ាងមុតមាំបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ដូចខាងក្រោម៖
១. បន្តថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងខេត្តកំពង់ ចាមទាំងមូលឲ្យបានរឹងមាំ។
២.ពង្រឹងអង្គការចាត់តាំងបក្សដោយគិតលើគុណាធិបតេយ្យ សមត្ថភាពនិងប្រជាប្រិយភាព ៣. សហការជាមួយ គណបក្សខេត្ត គណបក្សមូលដ្ឋាន ដើម្បីកសាងពង្រឹងពង្រីកសមាជិក គណបក្សពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងកំណត់យកសមាជិកបក្សមានប្រជាប្រិយភាពកន្លងមក ធ្វើជាគំរូល្អ ដល់សមាជិកថ្មី ។
៤. ជំរុញការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយជ្រកក្រោមម្លប់សន្តិភាព និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ។
៥. រួមគ្នាដោះស្រាយសំណូមពរ បញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈឆាប់រហ័ស ជូន ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ៦.ប្តេជ្ញា ដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ និងបោះឆ្នោតគ្រប់អាណត្តិ នាពេលខាងមុខ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ។
៧. ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមការងារ ជាមួយគណបក្សគ្រប់ថ្នាក់នៅ មូលដ្ឋាន ពង្រឹងទស្សនៈ គោលជំហរ សកម្មភាព និងរបៀបរបបធ្វើការងារ ជាកត្តាចម្បង ឈានទៅ សម្រេចជោគជ័យ កាន់តែប្រសើរ ។
ទន្ទឹមនឹងនេះដែរ សម្តេចវិបុលសានាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជំរុញក្រុមការងារទាំង អស់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន រតូវបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយឈរលេីគោលការណ៍ របស់គណ បក្សថ្នាក់កណ្តាល ពោលគឺពុះពារជម្នះរាល់ឧបសគ្គ និងបន្តសម្រេចនូវសមទ្ធិផលថ្មីៗបន្តទៀត ដេីម្បីបោះជំហាន លើមាគ៌ សន្តិភាព អធិបតេយ្យភាព កិត្យានុភាព និង ការអភិវឌ្ឍន៍ដែលយើងទាំងអស់គ្នាជាសមាជិក សមាជិកា គណបក្ស ត្រូវតែខិតខំធ្វើយ៉ាងណាថែរក្សានូវកេរ្តិ៍ ដំណែលដ៏ថ្លៃថ្លា ឲ្យខានតែបាន៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


