Connect with us

ព័ត៌មានជាតិ

​មាន់ ទា បន្តងាប់រាប់សិបក្បាល ខណៈមនុស្ស ២ នាក់ទៀតសង្ស័យឆ្លងផ្ដាសាយបក្សី​

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា សត្វមាន់ ទា របស់ប្រជាពលរដ្ឋប្រមាណ ១៣០ ក្បាលទៀត នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀងបានងាប់ជាបន្តបន្ទាប់ ខណៈមនុស្ស ២ នាក់ទៀតដែលជាគ្រួសារមានមាន់ងាប់មានអាការគ្រុនក្ដៅ ក្អក និងឈឺដើមទ្រូង ដែលសង្ស័យឆ្លងជំងឺផ្ដាសាយបក្សី (H5N1) ហើយត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកទាំងយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានណែនាំជាថ្មីដល់អាជ្ញាធរក្រុងស្រុកទាំងអស់ និងមន្ទីរអង្គភាពពាក់ព័ន្ធបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតជាពិសេសតាមបណ្ដាក្រុងស្រុក ដែលមិនទាន់មានករណីនេះកើតឡើង ត្រូវពិនិត្យ និងតាមដានឱ្យបានល្អិតល្អន់ និងណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ ប្រសិនបើមានករណីសត្វ មាន់ ទា ងាប់។

ថ្មីៗនេះ មានមនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដសាយបក្សី H5N1។ ទី១ បុរសវ័យ ៥០ឆ្នាំ ម្នាក់ រស់នៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)។ ទី២ កុមារីអាយុ២ឆ្នាំ នៅក្នុងភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបាត់បង់ជីវិត និងត្រូវបានបានបញ្ជាក់ថាវិជ្ជមានជំងឺផ្ដាសាយបក្សី (H5N1)។

ក្រសួងសុខាភិបាល ក៏បានព្រមានជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម