ព័ត៌មានអន្ដរជាតិ
លើកដំបូង! អាមេរិក រកឃើញមនុស្សឆ្លងជំងឺផ្តាសាយបក្សី កម្រិតធ្ងន់
ជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីជំងឺផ្តាសាយបក្សីឆ្លងមកមនុស្សក្នុងកម្រិតធ្ងន់ ជាហេតុបង្កក្តីបារម្ភយ៉ាងខ្លាំង។

តាមការចុះផ្សាយរបស់ Straits Times នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, ករណីនេះកើតលើបុរសម្នាក់ក្នុងរដ្ឋ Louisiana ដែលត្រូវបានធ្វើតេស្តរកឃើញមានមេរោគ H5N1 ក្រោយប៉ះពាល់ជាមួយសត្វបក្សី ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយស្ថានភាពធ្ងន់ធ្ងរ។
មន្ទីរសុខាភិបាលរដ្ឋ Louisiana បានឲ្យដឹងថា អ្នកជំងឺមានអាយុ៦៥ឆ្នាំ, គាត់កំពុងមានបញ្ហាផ្លូវដង្ហើមកម្រិតធ្ងន់ ហើយដោយសារតែវ័យចំណាស់ ដូចនេះគាត់កំពុងមានហានិភ័យខ្ពស់បំផុត។

យ៉ាងណា មកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងខិតខំព្យាបាលអ្នកជំងឺឲ្យអស់ពីលទ្ធភាព ជាមួយក្តីសង្ឃឹមថា នឹងអាចជួយសង្គ្រោះជីវិតគាត់បាន។
សូមបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី បានឆ្លងដល់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះ ជាង៨៦០ក្បាលក្នុងរដ្ឋចំនួន១៦ចាប់តាំងពីខែមីនាមក ហើយអាមេរិកបានសម្លាប់សត្វបក្សីចំនួន១២៣លានក្បាល ចាប់តាំងពីការផ្ទុះឡើងក្នុងឆ្នាំ២០២២។
សូមបញ្ជាក់ថា H5N1 គឺឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វមានមេរោគ ហើយមានជំងឺចេញរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម និងឈានដល់រលាកសួត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសកាណាដារកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីលើកដំបូងលើមនុស្ស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


