ព័ត៌មានអន្ដរជាតិ
រកឃើញជំងឺផ្តាសាយបក្សីកើតលើសត្វចៀមដំបូងបំផុតនៅចក្រភពអង់គ្លេស
ប្រធានពេទ្យសត្វនៃប្រទេសអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សី (H5N1) ដែលកើតលើសត្វចៀមដំបូងបង្អស់នៅក្នុងពិភពលោក នៅក្នុងកសិដ្ឋានមួយក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ខែមីនានេះ។

ទីតាំងពិតប្រាកដនៃកសិដ្ឋានមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ករណីនេះត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយក្នុងទីក្រុង Yorkshire ប្រទេសអង់គ្លេស។ អ្នកនាំពាក្រដ្ឋាភិបាលបានឲ្យដឹងថា ចៀមដែលឆ្លងមេរោគជាចៀមញីនិងមានតែមួយប៉ុណ្ណោះ ហើយត្រូវបានសម្លាប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ចំណែកកូនចៀមនិងសត្វចៀមផ្សេងទៀតបានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ។
នាយកដ្ឋានបរិស្ថាន អាហារ និងកិច្ចការជនបទ (Defra) នៃប្រទេសអង់គ្លេស បានឲ្យដឹងថា នេះជាលើកទីមួយហើយនៅក្នុងពិភពលោកដែលមេរោគគ្រុនផ្ដាសាយបក្សីត្រូវបានរកឃើញនៅក្នុងសត្វចៀម ខណៈជំងឺនេះត្រូវបានគេរកឃើញពីមុនមានតែនៅក្នុងបសុសត្វនៅក្នុងប្រទេសផ្សេងទៀតប៉ុណ្ណោះ។
លោកស្រី Christine Middlemiss ប្រធានពេទ្យសត្វរបស់ចក្រភពអង់គ្លេស បាននិយាយថា បន្ទាប់ពីការរកឃើញនេះ វិធានការតឹងរឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបន្ថែមទៀត។ លោកស្រីក៏បានសំណូមពរដល់ម្ចាស់សត្វទាំងអស់រាយការណ៍ពីរោគសញ្ញានៃការឆ្លងមេរោគផ្ដាសាយបក្សីលើសត្វរបស់ពួកគេទៅកាន់ភ្នាក់ងារពេទ្យសត្វជាបន្ទាន់។

ទោះបីហានិភ័យនៃការឆ្លងមានកម្រិតទាប នាយកដ្ឋានបរិស្ថាន អាហារ និងកិច្ចការជនបទ បានដាក់ប្រទេសអង់គ្លេសនៅក្នុង «តំបន់ការពារជំងឺគ្រុនផ្តាសាយបក្សី» ដើម្បីបង្ការជំងឺផ្តាសាយបក្សី និងបញ្ឈប់ការរីករាលដាល។ តំបន់ចំនួន ១៣ ត្រូវបានរឹតបន្តឹង រួមមាន Cheshire, Hull, East Riding of Yorkshire, Herefordshire, Lancashire, Merseyside, Norfolk, North Yorkshire, Shropshire, Suffolk, Worcestershire និង York ។
ទីភ្នាក់ងារស្តង់ដារអាហារក៏បានណែនាំឲ្យប្រជាជន ចម្អិនឱ្យបានឆ្អិនល្អ នូវអាហារធ្វើពីសាច់បក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុតដើម្បីមានសុវត្ថិភាពក្នុងការបរិភោគ។
ជំងឺគ្រុនផ្តាសាយបក្សី (ឬH5N1) គឺជាជំងឺដែលបង្កឡើងដោយមេរោគដែលឆ្លងដល់សត្វស្លាប និងជួនកាលឆ្លងដល់សត្វដទៃទៀត ដូចជាសត្វគោយកទឹកដោះនៅអាមេរិកជាដើម។ សត្វបក្សីចិញ្ចឹមចំនួន ១.៧៨ លានក្បាលត្រូវបានសម្លាប់នៅចន្លោះខែវិច្ឆិកា និងខែកុម្ភៈ ដោយសារតែការរីករាលដាលនៃជំងឺនៅទូទាំងចក្រភពអង់គ្លេស៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


