ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះពិនិត្យបច្ចេកទេសស្ថាបនាផ្លូវជាតិលេខ៧
លោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានចុះត្រួតពិនិត្យបច្ចេកទេស ក្នុងការបុកគ្រឹះរៀបចំសាងសង់ស្ពាន នៃគម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត កំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ បែងចែកជា ៤គន្លង មានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ដែល មាន។ ជំហានដំបូង គឺក្រុមការងារចាប់ផ្តើមសាងសង់ស្ពាន មុនថ្ងៃនេះ គឺភាគីពាក់ព័ន្ធបានរួមគ្នា ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុន CRBC ដែលកំពុងបុកគ្រឹះរៀបចំសាងសង់ស្ពាន ជាជំហានដំបូង បន្ទាប់ពីការ ដោះស្រាយផលប៉ះពាល់ផ្សេងៗ ហើយក៏បានពិនិត្យឧបករណ៍ពិសោធន៍ដីសម្រាប់ធ្វើគ្រឹះផ្លូវថ្នល់ ធ្វើយ៉ាងណាឱ្យ ដំណើរការសាងសង់ស្ពាន និងផ្លូវខាងលើនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការកំណត់។
លោក លឹម ស៊ីដេនីន ដែលជាប្រធានគ្រប់គ្រងគម្រោង ធ្លាប់បានឱ្យដឹងថា ចំពោះការងារសាងសង់ស្ពាន គឺបែងចែកជា៣ក្រុម ដែលក្នុង១ក្រុម ត្រូវអនុវត្តគម្រោងប្រមាណ ជា១៧គីឡូម៉ែត្រ ចាប់ផ្ដើមមុនធ្វើនៅលើដីទ្រព្យសម្បត្តិរបស់ រដ្ឋពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ រហូតដល់ខេត្តកំពង់ចាមតែម្ដង។ ដោយឡែកការងារសាងសង់ស្ពានគឺ ចាប់ផ្ដើម បុកគ្រឹះសាងសង់ បន្ទាប់ពីបានដោះស្រាយការងាររំកិលខ្សែកាបអុបទិកក្រោមដី ប្រព័ន្ធទឹកស្អាត និងបង្គោលអគ្គិសនី ចេញពីទីតាំងដែលត្រូវអនុវត្តគម្រោងនេះរួចរាល់។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ បែងចែកជា៤គន្លងនេះ គឺមានស្ពានចំនួន ៨កន្លែង ដែលត្រូវសាងសង់ ក្នុងនោះនៅស្រុកជើងព្រៃមានចំនួន៤ស្ពាន។ ក្នុងស្រុកព្រៃឈរមានចំនួន៣ស្ពាន និងស្រុកកំពង់សៀម មានចំនួន១ស្ពាន។ ដោយគម្រោងផ្លូវមួយខ្សែនេះ គឺមានប្រវែងសរុប៤៥.៤៨៩គីឡូម៉ែត្រ ក្នុងនោះនៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ រហូតដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ។ គម្រោងសាងសង់ទាំងនេះ គឺក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧លានដុល្លារ អាមេរិក ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


