ព័ត៌មានជាតិ
សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ
សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំនួន១៤៥រូប ត្រូវបាន សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យនេះ បានសម្រេចតែងតាំង និងផ្ដល់តំណែង ដល់សមាសភាពប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន១៤៥រូប ដោយក្នុងនោះ ប្រធានប្រតិភូនៃគណបក្សនីមួយៗមានឋានៈស្មើទេសរដ្ឋមន្ត្រី ដែល ស្ទើទាំងអស់ជាប្រធានមកពីគណបក្សចំនួន២៩។ បក្សប្រជាជនកម្ពុជា ដែលគណបក្សកាន់តំណែង មានប្រធានប្រតិភូ គឺលោក ឯក សំអុល។
សមាសភាព ដែលមានឋានៈស្មើរដ្ឋមន្ត្រី មានចំនួន២៩រូប។ សមាសភាពដែលមានឋានៈស្មើរដ្ឋលេខាធិការចំនួន២៩រូប។ សមាសភាពដែលមានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន២៩រូប និងសមាសភាពដែលមានឋានៈស្មើអគ្គនាយកចំនួន២៩រូប។

តាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះយោល់ រាល់សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ គឺមានភារកិច្ចចម្បងចំនួន៣ គឺទី១ ផ្ដល់យោបល់ជុំវិញការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា។ ភារកិច្ចទី២ គឺមានសិទ្ធិផ្ដួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត មានសិទ្ធិអាចស្នើ ឬផ្តល់យោបល់អំពីតម្រូវការ ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូន រដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ ជូននាយករដ្ឋមន្ត្រីសម្រេច។ ភារកិច្ចទី៣ គឺសមាជិកទាំងនោះ ត្រូវតាមដានការអនុត្តច្បាប់ រាយការណ៍ពីភាពអសកម្មរបស់ទាំងមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជូននាយករដ្ឋមន្រ្តីក្នុងកំឡុងកិច្ចប្រជុំដែលធ្វើឡើងរយៈពេល៦ខែម្ដង ឬប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី ក្នុងករណីនាយករដ្ឋមន្ត្រីអវត្តមានដោយសារមមាញឹកនឹងការងារ។
រាល់ការចំណាយក្នុងពេលបំពេញភារកិច្ចនានា ត្រូវបានផ្គង់ផ្គង់ដោយទីស្ដីការគណៈរដ្ឋមន្ត្រី។ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបាល់ ក៏មានសិទ្ធិចាត់ចែង ប្រើប្រាស់មូលធិនិដែលបានមកពីប្រភពផ្សេងៗ ក្នុងការបំពេញការងារ តែត្រូវស្របតាមនិតិវិធីច្បាប់។ សមាជិកទាំងអស់ ក៏ទទួលបានប្រាក់បំណាច់មុខងារ និងប្រាក់របបផ្សេងៗស្របតាមច្បាប់ ប៉ុន្តែ មិនអាចទទួលប្រាក់បំណាច់មុខងារលើសពីមួយបានឡើយ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


