ព័ត៌មានជាតិ
អាចារ្យអេ ដៀលគ្រូកប់មាត់ មន្ទីរអប់រំឲ្យបុគ្គលិកឈប់ឆ្លងឆ្លើយ ងាកមកគិតផ្លូវច្បាប់វិញ
ភ្នំពេញ៖លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញបានណែនាំដល់បុគ្គិកសិក្សាក្នុងក្របខណ្ឌរាជធានីភ្នំពេញទាំងអស់ បញ្ឈប់ការឆ្លើយឆ្លងតាមប្រព័ន្ធហ្វេប៊ុកពីរឿងអាចារ្យអេបន្តទៅទៀតហើយងាករកទិដ្ឋភាពច្បាប់វិញ។
ការលើកឡើងរបស់ប្រធានមន្ទីរនាពេលនេះធ្វើឡើង បន្ទាប់ពីមានបុគ្គលិកសិក្សាមួយចំនួនបានវាយប្រហារគ្នាតាមហ្វេប៊ុករឿងអាចារ្យអេរិះគន់លើគ្រូបង្រៀនដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

លោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី៨កម្ភៈនេះថា «ខ្ញុំសូមឲ្យបុគ្គលិកអប់រំនៅរាជធានីភ្នំពេញបញ្ឈប់ការឆ្លើយឆ្លងគ្នាតាមហ្វេប៊ុករឿងអាចារ្យអេ ហើយអ្វីដែលអាចារ្យអេលើកឡើងនឹងគួរតែពិនិត្យលើទិដ្ឋភាពច្បាប់វិញហើយនាំគ្នាដោះស្រាយលើច្បាប់វិញប្រសើរជាងយើងនាំគ្នាហែកហួរគ្នាតាមប្រព័ន្ធសង្គមហ្វេប៊ុក នាំឲ្យមានការបែកបាក់និងឈានទៅរកភាពចលាចល»។
លោកបានបន្តថា ជាជំហរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មិនអាចទទួលយកបានទេចំពោះការលើកឡើងរបស់អាចារ្យអេ មិនមានលក្ខណៈស្ថាបនាគឺមានលក្ខណៈវាយប្រហារច្រើនជាង។
លោកបានបន្តទៀតថា «ការប្រមាថរបស់អាចារ្យអេមកលើគ្រូបង្រៀន ខ្ញុំមានការសោកស្តាយណាស់ក្នុងនាមគាត់ជាអ្នកចាស់ទុំម្នាក់មិនគួរពោលពាក្យបែបនេះ។ អាចារ្យអេទៅវិញទេដែលនាំឲ្យមានការខាតប្រយោជន៍ប្រទេសជាតិ ព្រោះថាការលើកឡើងរបស់គាត់ មានលក្ខណៈវាយប្រហារធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរណាស់»។
លោកបានបន្ថែមថា «ខ្ញុំតែងតែស្តាប់ការផ្សាយរបស់វិទ្យាអេប៊ីស៊ីព័ត៍មានខ្លះក៏យកពីវិទ្យនេះដែរ តែកន្លងមកវិទ្យុនេះវាយប្រហារស្ថាប័ននិងបុគ្គលដោយខ្លួនគាត់ដោយមិនដឹងថារឿងនោះពិតឬមិនពិតនោះទេ ដែលនេះជាគំហុសឆ្គងខ្លាំងណាស់ដែលច្បាប់សារព័ត៍មានត្រូវបានហាមឃាត់ហើយគាត់មិនគោរពទៅតាមទេ។ ខ្ញុំគាំទ្រការនិយាយពីបញ្ហាសង្គមក្នុងន័យស្ថាបនាដើម្បីឲ្យសង្គមលប់បំបាត់បាតុភាពផ្សេងៗ»។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានស្នើឲ្យបុគ្គលិកអេស៊ីស៊ីទាំងអស់ កែប្រែឥរិយាបទរួមតែអាចារ្យអេផងក្នុងការនិយាយស្តីនិងបញ្ឈប់ការនិយាយតាមអារម្មណ៍របស់ខ្លួន ដោយមិនមានការសើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងចោទប្រកាន់ស្ថាប័នឬបុគ្គលណាមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់ស្ថាប័នផ្សេងៗនិងបុគ្គល។ លោកបានបញ្ជាក់បន្ថែមថាល្ងាចនេះមន្ទីរនឹងបើកកិច្ចប្រជុំពាក់ព័នកធបញ្ហាផ្សេងៗហើយនឹងដាក់បញ្ចូលបញ្ហានេះទៅក្នុងកិច្ចប្រជុំផងដែរ។
នៅក្នុងបណ្តាញសង្គមហ្វេប៊ុកមានគ្រូបង្រៀនជាច្រើន បានធ្វើការវាយប្រហារអាចារ្យអេ បន្ទាប់ពីគាត់បានលើកឡើងតាមវិទ្យុអេប៊ីស៊ីថា តួនាទីរបស់គ្រូក្នុងយុគសម័យនេះគ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក។ គ្រូមានតួនាទីផឹកស្រា (ផឹកស្រាជាមួយសិស្ស)គ្រូលេងតែfbអត់បង្រៀនសិស្សសោះ។ ពិសេសបានប្រើពាក្យអស្សុរសដូចជាថាគ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ជាដើម។ គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹម ដែលធ្វើការពេញ24ម៉ោង។ ចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ។ គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ និងមានពាក្យប្រមាថជាច្រើនទៀត។
យោងតាមផេងបេះដូងគ្រូបង្រៀនកម្ពុជាបានឲ្យដឹងថា អាចារ្យអេដៀលគ្រូទូទាំងប្រទេស ហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ។
ផេកដដែលបានបញ្ជាក់ថា«ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់»។ ផេកនោះបានស្នើសូមឲ្យក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


