ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី៖ បញ្ហាបរិស្ថាន អនាម័យ សុខភាពជាកត្តាចម្បង ទាមទារឱ្យមានការបន្ថយការប្រើប្រាស់ប្លាស្ទីក
លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា បញ្ហាបរិស្ថាន អនាម័យ សុខភាពគឺជាកត្តាចម្បងនៅលើភពផែនដីយើងនេះ ដោយបច្ចុប្បន្នត្រូវបានធ្វើការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីក។ លោកបណ្ឌិត ពេជ សោភ័ន ប្រគល់រង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ីជូន សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប៊្រូល នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ពេជ សោភ័ន បានបន្ថែមថា ការអប់រំអំពីបញ្ហាសម្រាម និងកាកសំណល់ ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរ អាកប្បកិរិយាជាវិជ្ជមាន , លើកកម្ពស់ការអប់រំ និងការអភិរក្សព្រៃឈើ និង លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។
ក្នុងនោះលោកបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានលើកនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតសំខាន់ឆ្ពោះទៅការកសាងបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា សំដៅក្នុងកិច្ចអភិវឌ្ឍប្រទេសឲ្យមានភាពជឿលឿនដូចបណ្តាប្រទេសលើពិភពលោក ព្រមទាំងផ្តល់នូវយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលអ្នកពាក់ព័ន្ធទាំងអស់បានខិតខំជម្រុញអនុវត្តន៍ជាបន្តបន្ទាប់ សំដៅធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ និងមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថទាំងស្ថាប័នរដ្ឋ វិស័យឯកជន ចំពោះអនាម័យ និងបរិស្ថាន។

លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា តាមរយៈកម្មវិធី មូលនិធិសម្រាប់ការអប់រំបរិស្ថាន បានលើកទឹកចិត្តឲ្យមានការយល់ដឹង ចំណេះដឹង និង អាកប្បកិរិយានៃការព្រួយបារម្ភចំពោះបរិស្ថាន ជម្រុញអនាគតប្រកប ដោយនិរន្តរភាពបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។ លើសពីនេះទៅទៀតនោះ ការអប់រំបរិស្ថានដែលបានកំណត់ដោយ US EPA រួមមានសមាសភាគសំខាន់ៗចំនួនបី គឺ ការយល់ដឹង និងបញ្ហាប្រឈមនឹងបរិស្ថានដែលកំពុងកើតមានឡើង, ចំណេះដឹង និងការយល់ដឹងអំពីបរិស្ថាន និងបញ្ហាប្រឈមរបស់វា និង ការយកចិត្តទុកដាក់ចំពោះបរិស្ថាន ការលើកទឹកចិត្តបុគ្គលឲ្យកែលម្អ ឬរក្សានូវគុណភាពនៃបរិស្ថាន។
ទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានចាត់ទុក ការទទួលបានរង្វាន់ទង់ បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី របស់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប៊្រូល គឺត្រូវពឹងផ្អែកលើការវាយតម្លៃរបស់ មូលនិធិសម្រាប់ការអប់រំបរិស្ថាន ដែលបានកំណត់ទៅលើការ ចូលរួមជាមួយសិស្សនៅក្នុងសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ជីវចម្រុះ ការអភិរក្សនិងនិរន្តរភាពនៅក្នុងសាលារៀននិងសហគមន៍។
ជាក់ស្តែងក្នុងថ្ងៃនេះ នៅសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ត្រូវបានលែងប្រើប្រាស់សម្ភារៈប្លាស្ទីក ដែលធ្វើឲ្យសាលាមួយនេះ បានទទួលរង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ជាលើកដំបូងគេនៅលើ សកលលោកយើងនេះ ។ ក្នុងនោះ លោក ពេជ សោភ័ន បានអំពាវនាវដល់សិស្ស ក៏ដូចថ្នាក់ដឹកនាំទាំងអស់ ចូលរួមលើការផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន អនាម័យ សុខភាព ដល់ប្រជាពលរដ្ឋ ពីផលប៉ពាល់នៃការប្រើប្រាស់ប្លាស្ទីក ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានភពផែនដីទៀតផង៕
អត្ថបទដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


