ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី ប្ដេជ្ញាបំពេញតួនាទីភារកិច្ចរៀបចំការបោះឆ្នោត ឲ្យបានកាន់តែល្អ
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី ប្ដេជ្ញាចិត្តថា នឹងបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទីភារកិច្ច រៀបចំចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដែលស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប អាណត្តិថ្មី នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការ គ.ជ.ប។

តាមរយៈសុរន្ទកថា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី បានថ្លែងថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាព គ.ជ.ប ថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួន ២ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ស្របតាមកំណត់ច្បាប់។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ មិនមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាព ដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឲ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល។

ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ដែលទើបទទួលបាននូវការតែងតាំងថ្មី លោក ប្រាជ្ញ ចន្ទ ប្តេជ្ញាចិត្តយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបលោក រួមជាមួយនឹងអនុប្រធាន និងសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទីភារកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ឲ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សំដៅធានាឲ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការ ជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


