ព័ត៌មានជាតិ
គ.ជ.ប ទទួលស្គាល់លោកស្រី ចឹក ហេង ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក មួង ប៉យ
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចប្រកាសទទួលស្គាល់លោកស្រី ចឹក ហេង ជាបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី)។

ការប្រកាសទទួលស្គាល់លោកស្រី ចឹក ហេង ជាបេក្ខជនជាប់ឆ្នោតថ្មីពេលនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីលោក មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៨ បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ ហើយ គ.ជ.ប ក៏បានចេញសេចក្ដីសម្រេចលុបឈ្មោះលោក ចេញពីបេក្ខជនជាប់ឆ្នោតមណ្ឌលភូមិភាគទី៨។
បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាថ្មី លោកស្រី ចឹក ហេង ក៏ជាអតីតសមាជិកព្រឹទ្ធសភា ក្នុងនីតិកាលទី៤ ហើយលោកស្រី ក៏ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ ផងដែរ៕
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


