Connect with us

ព័ត៌មានជាតិ

ខណៈការចុះឈ្មោះបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃ២៦ឧសភា អ្នកនាំពាក្យទទូចឱ្យពលរដ្ឋគ្រប់អាយុរួសរាន់ទៅចុះឈ្មោះ

បានផុស

នៅ

អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរឱ្យប្រញាប់រួសរាន់ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយអ្នកដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃឱ្យបានគ្រប់ៗគ្នា ខណៈការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ គឺមានរយៈពេល២៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៣ ខែឧសភានេះ ថា ក្នុងរយៈពេលជាង២០ថ្ងៃមកនេះ ដំណើរការនៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន។

បើតាមលោក ហង្ស ពុទ្ធា គិតដល់ពេលនេះ មានអ្នកមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីប្រមាណជិត ១៨ម៉ឺននាក់ហើយ ខណៈតាមការប៉ាន់ប្រមាណរបស់ គ.ជ.ប គឺប្រជាពលរដ្ឋជាង២២ម៉ឺននាក់ ដែលត្រូវបំពេញកាតព្វកិច្ចក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២៥នេះ។ ដោយឡែក ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃ លោក អះអាងថា សម្រេចលទ្ធផលស្ទើរ១០០% ដូចការប៉ាន់ប្រមាណ ពោលគឺមានអ្នកមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃជាង២លាននាក់ហើយ។

អ្នកនាំពាក្យ គ.ជ.ប សង្ឃឹមថា ក្នុងប៉ុន្មានថ្ងៃទៀតនេះ ប្រជាពលរដ្ឋ ពិសេសយុវជនដែលទើបគ្រប់អាយុ១៨ឆ្នាំ នឹងទៅចុះឈ្មោះបោះឆ្នោតថ្មីបន្ថែមទៀត ក៏ដូចជាធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតស្ថិតនៅក្នុងឃុំសង្កត់ ដែលសាម៉ីខ្លួនកំពុងរស់នៅ។

នៅក្នុងការអនុវត្តតួនាទីរបស់គ.ជ.ប លោក ហង្ស ពុទ្ធា ក៏បានបញ្ជាក់ពីការជួបការលំបាកមួយចំនួន ដូចជាបញ្ហាសេវាអ៊ីនធរណេត គួបផ្សំនឹងរដូវភ្លៀងធ្លាក់មកដល់ ក៏បានធ្វើឱ្យប៉ះពាល់ ហើយមួយទៀត កុំព្យូទ័របម្រើឱ្យការងារនេះ ក៏មានភាពចាស់ និងខូចខាតមួយចំនួន។ ប៉ុន្តែលោក ថា ឧបសគ្គនេះ មិនបានរាំស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះទេ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

របៀបវារៈសំខាន់បំផុត ២ នឹងត្រូវពិភាក្សា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ Macron នៅ វៀតណាម

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីរ៉ង់​ព្រមាន​​ចាត់«វិធានការពិសេស» បើ​​អ៊ីស្រាអែល និង​អាមេរិក​ហ៊ាន​វាយ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អ្នក​ស្លាប់​​ទាក់​ទង​នឹង​ការ​អត់ឃ្លាន​​នៅហ្គាហ្សា​បាន​កើន​ដល់ ២៩នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ខណៈការចុះឈ្មោះបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃ២៦ឧសភា អ្នកនាំពាក្យទទូចឱ្យពលរដ្ឋគ្រប់អាយុរួសរាន់ទៅចុះឈ្មោះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាកូរ៉េទាំង៦ដួង​ ​មាន​ទាំង​​ទេពកោសល្យសម្តែង​ និងស្ទាត់ជំនាញភាសា​និយាយា​ទៅកាន់​អ្នកគាំទ្រ​

Sokha Hotels

ព័ត៌មានពេញនិយម