ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ៖ មានកត្តាសំខាន់៣ដែលត្រូវផ្តោតដើម្បីជំរុញការធ្វើទេសន្តប្រវេសន៍ការងារដោយស្របច្បាប់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញសម្រាប់ទេសន្តរប្រវេសករកម្ពុជា”។

ក្នុងនោះ លោករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ និងការលើកកម្ពស់សម្ថភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍របស់កម្ពុជា។

៣ចំណុចសំខាន់ដែលរដ្ឋមន្ត្រីលើកឡើងនោះ រួមមានទី១ ការបង្កើនការយល់ដឹងអំពីការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាប្រឈមរបស់ពលករ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ជូនដល់ទេសន្តរប្រវេសករ។ ទី២ ការសម្របសម្រួលកិច្ចសន្ទនា អំពីគោលនយោបាយប្រកបដោយអត្ថន័យ រវាងអ្នកបង្កើតគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង អំពីតម្រូវការ និងដំណោះស្រាយ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ដល់ទេសន្តរប្រវេសករ។ និងទី៣ ការផ្តល់ព័ត៌មានអំពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់ដល់ប្រជាពលរដ្ឋមុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ការងារទៅបរទេសដែលជាជម្រើសចុងក្រោយ ហើយត្រូវធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់។

ក្នុងនោះលោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទិវាទេសន្តរប្រវេសន៍អន្តរជាតិនេះ នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់ការសន្ទនាប្រកបដោយការយល់ដឹង តុល្យភាពស្តីពីការធ្វើទេសន្តរប្រវេសន៍ ការចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសក៍នៅក្នុងសហគមន៍។

ពលករទេសន្តរប្រវេសន៍របស់កម្ពុជាមានប្រមាណជាង១.៣លាននាក់ដែលនៅក្នុងនោះ នៅប្រទេសថៃ មានពលករខ្មែរ១.២លាននាក់ ក្រៅពីនោះ មាននៅ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបូរី កោះហុងកុង និងប្រទេសអារ៉ាប៊ីសាវអូឌីតជាដើម។
គួររំលឹកដែរថា ក្នុង១ឆ្នាំៗ ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅបរទេស បានបញ្ជូនថវិកាប្រមាណជាង២ពាន់លានដុល្លារអាមេរិកដែលស្មើប្រមាណ៤%នៃផលិតផលសរុបក្នុងស្រុក៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


