Connect with us

ព័ត៌មានជាតិ

 ភ្ញៀវទេសចរជិត៣៥ម៉ឺននាក់ ទៅលេងខេត្តព្រះសីហនុ ក្នុង​ឱកាសឆ្លងឆ្នាំ

បានផុស

នៅ

ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ភ្ញៀវទេសចរបានធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្តាឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ មានចំនួនសរុប ៣៤៩.៩៨៣នាក់។ នេះបើយោងតាមរបាយការណ៌បឋមរបស់មន្ទីរទេសចរណ៌ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ តំបន់ទេសចរណ៌ឆ្នេរសមុទ្រក្រុងព្រះសីហនុនៅតែជាទីចំណាប់អារម្មណ៌យ៉ាងខ្លាំងរបស់ក្រុមអ្នកទេសចរណ៌ជាតិនិងអន្តរជាតិដែលបាននាំគ្នាមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យម្តងៗ ទាំងប្រពៃណីជាតិខ្មែរយើងនិង អន្តរជាតិ។

ការណ៍នេះបានបង្ហាញថា ដោយសារកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើឡើង ជាពិសេសកក្តាសុខសន្តិភាពពេញផ្ទៃប្រទេសដែលធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃដោយគ្មានការភ័យនិងព្រួយបារម្ភអ្វីឡើយ។

គួរជម្រាបបន្តិចថា ខេត្តព្រះសីហនុបានរៀបចំឱ្យមាននូវប្រព័ន្ធ WiFi សាធារណៈល្បឿនលឿននៅទីតាំងឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលអាចឱ្យពលរដ្ឋ ជាពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរទាំងពីរនេះ មាន Wi-fi ប្រើដោយឥតគិតថ្លៃ៕

អត្ថបទ៖ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម