Connect with us

ព័ត៌មានជាតិ

ចំណូលលក់សំបុត្រ ចូលទស្សនាអង្គរ ទទួលបានជាង ៣៧ លានដុល្លារ កើនឡើងជាង ២០០%

បានផុស

នៅ

គ្រឹះស្ថានអង្គរបានប្រកាសនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ នេះថា នៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៣ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងកំពង់ផែចុងឃ្នៀស ទទួលបានប្រាក់ចំណូលជាង ៣៧ លានដុល្លារ (៣៧ ១៩៤ ៩៨៨) ចំនួននេះ មានការកើនឡើងជាង ២២២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគ្រឹះស្ថានអង្គរ អ្នកទិញសំបុត្រជិត ៨០ ម៉ឺននាក់ (៧៩៤ ០៦៩) បានចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នៅក្នុងខែធ្នូ រមណីយដ្ឋានខាងលើ រកចំណូលបានជាង ៤ លានដុល្លារ (៤ ៦៥២ ១៤១)។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិសរុប ៤,៩១ លាននាក់ ក្នុងនោះប្រទេសចិនគឺជាប្រភពទេសចរបរទេសធំជាងគេទី៣ បន្ទាប់ពីប្រទេសថៃ និងវៀតណាម ដែលក្នុងនោះជនជាតិថៃប្រហែល ១,៦៥ លាននាក់ និងវៀតណាមចំនួន ៩២០,០៩៣ នាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម