ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការកំណត់យកថ្ងៃទី ២៩ ធ្នូ ជាទិវាសន្តិភាព គឺសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា
ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាកនោះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ហើយក្នុងនោះ ក៏មានត្រកូល ហ៊ុន មួយដែរ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដោយកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាក។
ឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលរិះគន់ថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពសម្រាប់ត្រកូល ហ៊ុន នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកំណត់ទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាពទាំងអស់គ្នា។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹងដាក់ថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូល ហ៊ុន ខ្ញុំសូមប្រាប់អញ្ចេះ ខ្ញុំអត់បដិសេធថា ត្រកូល ហ៊ុន ក៏ស្វាគមន៍សន្តិភាពដែរ អញ្ចឹងទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ក្នុងនោះក៏មានត្រកូល ហ៊ុន មួយដែរ»។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនោះ មិនមែនផ្ដាច់មុខសម្រាប់តែត្រកូល ហ៊ុន នោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដូច្នេះថា «ចឹងទិវាសន្តិភាព ដើម្បីកម្ពុជា នៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់