ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រវិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្ម
លោក នួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងប្រទេសជាតិ។

ការគាំទ្រ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជកររបស់ក្រុមហ៊ុនចាង វាំង ខេមបូឌា រៀលអ៊ីស្ទេត អ៊ីនវេសមិន ឯ.ក នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ នេះ នៅសង្កាត់គោរការ ខណ្ឌព្រែកព្នៅ។

លោក នួន ផារ័ត្ន តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជករ នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីផ្លែផ្កា និងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផល នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគ និយាយជារួម និងនិយាយដោយឡែក ភាពអំណោយផល និងសក្ដានុពល នៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង។

លោកអភិបាលរង បានបន្តថា សុខសន្តិភាព ពិតជាបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត និងមិនអាចខ្វះបាន នៅក្នុងការបង្កើតឱកាសនានា និងជំរុញកំណើនសេដ្ឋកិច្ចនាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានការរីកចម្រើនលូតលាស់ នៃសកម្មភាពអាជីវកម្ម ទេសចរណ៍ ការបន្តកើនឡើងនូវសេចក្ដីត្រូវការក្នុងស្រុក និងភាពល្អប្រសើរនៃពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្ម ទៅកាន់ទីផ្សារអាស៊ាន និងអន្តរជាតិផងដែរ។

លោកបានបន្តទៀតថា រយៈពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈយន្តការ នៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែផ្តល់ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិសេសការជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិផលបន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករ និងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារសម្រាប់កសិផលរបស់កសិករផលិតបាន ហើយយកមកលក់នៅរាជធានីភ្នំពេញផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាពូនជ្រំនូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានផ្ដោតសំខាន់លើមុំចំនួន ៥ គឺ ទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័យបច្ចេកវិទ្យា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិ មានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដុំនៅរាជធានីភ្នំពេញ និងការចែកចាយទំនិញទៅកាន់បណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះ មានទីតំាងស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិត ក្នុងសង្កាត់គោរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


