ព័ត៌មានជាតិ
លោកទូតឡាវ នឹងជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងពលរដ្ឋទាំងពីរ មានទំនាក់ទំនង រកស៊ីជាមួយគ្នាកាន់តែល្អ
លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជានឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសកម្ពទាំងពីរ កម្ពុជា-ឡាវឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវមាន ទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។

ការលើកឡើងរបស់លោក សនសៃវ៉ាន់ ណាសៃបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ឧសភាឆ្នាំ២០២៦នេះ ខណៈជួបសម្តែងការគួរសម ជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ

លោក សនសៃវ៉ាន់ ណាសៃ បានមានប្រសាសន៍លើកឡើងទៀតថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ខ្ពស់ជាច្រើននិងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នានិងប្រទេសឡាវ ហើយមុខមាត់ក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ អត្រាប្រាក់រៀលក៏នៅតែរក្សាបាន មួយដុល្លារ ៤០០០រៀល។

លោកបន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូធា។កម្ពុជានឹងឡាវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាជាបងប្អូនយូរលង់ណាស់មកហើយ ហើយកម្ពុជាក៏ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងការរីកចំរើននេះ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជា បញ្ហាកកស្ទះចរាចរណ៍និងបញ្ហាស្ទះលូជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងដោះស្រាយបានជាបន្តបន្ទាប់ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា កម្ពុជានិងឡាវ មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងមុខមាត់ក៏ប្រហាក់ប្រហែលគ្នា។ ប្រទេសឡាវគឺជាប្រទេស មានទន្លេ តភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាលប្រទេសផ្សេងទៀតលើពិភពលោក ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវនិងប្រទេសកម្ពុជាមានភាពល្អប្រសើរមួយកម្រិតថែមទៀត។

លោក ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ប្រទេសឡាវនិងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឲ្យក្មេងជំនាន់ក្រោយជឿទុកចិត្តបាន មិនដូចប្រទេសជិតខាងមួយចំនួនតែងតែរំលោភបំពានបូរណភាពទឹកដីរបស់គេឡើយ។ កម្ពុជានិងឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន៕
ដោយ ៖ ស្រីរ័ត្ន














-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


