ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ផ្ដើមធ្វើតេស្ត រកសារធាតុញៀនលើមន្ត្រីរបស់ខ្លួនហើយ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

ការអនុវត្តការធ្វើតេស្តរកសារធាតុលើមន្ត្រីនគរបាលអន្តោប្រវេសន៍ នាពេលនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យគ្រប់អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ត្រូវរឹតបន្ដឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីរកឃើញថា កងកម្លាំងណាបានប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗ។ ចំពោះកម្លាំងប្រដាប់អាវុធណាដែលជួញដូរគ្រឿងញៀន ត្រូវបានសម្ដេចធិបតី បញ្ជាក់ថា មិនត្រឹមតែបណ្តេញចេញពីក្របខ័ណ្ឌនោះទេ ថែមទាំងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ។ សម្តេចធិបតី សង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អ ស្អាតស្អំ មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

អនុវត្តតាមបទបញ្ជា និងខ្លឹមសារណែនាំក្នុងការរឹតបន្ដឹងវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ទើបអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្នុងដំណើរបេសកកម្មចុះពិនិត្យការអនុវត្តការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានានៅតាមបណ្ដោយព្រំដែន នាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្កនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានក្រើនរំលឹកដាស់តឿនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិទាំងអស់ ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងបានប្រាប់ឱ្យប៉ុស្តិ៍ច្រកទ្វារ ត្រូវរៀបចំពិនិត្យរកសារធាតុញៀនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ផងដែរ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ