ព័ត៌មានជាតិ
ខេត្តបាត់ដំបង ដណ្ដើមបានខ្សែក្រវាត់ ផលិតស្រូវច្រើនបំផុត
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ ខេត្តបាត់ដំបងឈរនៅលំដាប់លេខរៀងទី១ ដែលមានផលិតកម្មស្រូវច្រើនបំផុតក្នុងបរិមាណ ១,៦ លានតោន (១ ៦១២ ៦៤៧) ស្មើនឹង ១២,៩ ភាគរយ នៃផលិតផលស្រូវសរុប ១២,៥ លានតោន។

លំដាប់លេខរៀងទី២គឺខេត្តព្រៃវែង បរិមាណជិត ១,៦ លានតោន (១,៥៩៧ ១១៧) ខេត្តតាកែវបរិមាណ ១,២ លានតោន (២៣៦ ៧៥៨) ខេត្តបន្ទាយមានជ័យចំនួន ១,១ លានតោន (១ ១២៨ ៨៣០) ខេត្តកំពង់ធំជាង ៩ សែនតោន (៩២៥ ០៩៧) ខេត្តពោធិ៍សាត់ជិត ៨ សែនតោន និងខេត្តកំពង់ឆ្នាំងជាង ៧ សែនតោន។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានាំចេញស្រូវក្នុងបរិមាណជិត ៣ លានតោន (២ ៧៣០ ៨២៥) គិតជាទឹកប្រាក់ជាង ៩ រយលានដុល្លារ (៩៣៩ ៩៦៥ ៦៨២)។

ប្រភពដដែលបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចំណូលជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ៨,៤ លានតោនទៅក្រៅប្រទេស។
កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។ ក្នុងនោះអង្ករ ៦៥៦ ៣២៣ តោន គិតជាទឹកប្រាក់ ៥៦៧ ៧១៩ ៣៩៥ ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមាន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


