Connect with us

ព័ត៌មានជាតិ

ស្អែក អាជ្ញាធរបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌចំនួន៤ ក្រោយជម្ងឺគ្រុនឈាមកើតលើមនុស្ស១ពាន់នាក់ ត្រឹម៦សប្ដាហ៍​

បានផុស

នៅ

នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ   លោក ងី មានហេង បានបញ្ជាក់ឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ដើម្បីកាត់បន្ថយការឆ្លងរាលដាលបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នេះ បានបើកអង្គប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាម​មូលដ្ឋាន​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ជាមួយមន្ទីរសុខាភិបាល រួមជាមួយមន្ទីរពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

  លោកឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យមានវិធានការដោះស្រាយ ពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹក។

 លោកឃួង ស្រេង បានជំរុញហើយ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីមានវិធានការកម្ចាត់មូសទាំងនោះចោល។ លោក ក៏បានជំរុញមន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលបានបែងចែកក្រុមការងារជា៤ក្រុម ដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស។ ជាដំបូង ចាប់ពីថ្ងៃស្អែកទី២៣ ខែកុម្ភៈ ទៅ ក្រុមការងារបាញ់ថ្នាំសម្លាប់សត្វមូស នឹងបាញ់ថ្នាំ នៅខណ្ឌចំនួន៤មុនគេ  ដែលក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។

គួរឱ្យដឹងថា នៅក្នុងកិច្ច​ប្រជុំ នៅសាលារាជធានី​ភ្នំពេញ​ លោកឃួង​ ស្រេង​ អភិបាល​ ភ្នំពេញ​បានថ្លែងនូវការកោតសរសើរនិងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ កងពលតូចលេខ៧០ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក៕

អត្ថបទ៖ស្រី រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម