ព័ត៌មានជាតិ
ភាគីពាក់ព័ន្ធបើកកិច្ចប្រជុំស្តីពីបច្ចេកទេសជួសជុល និងអភិរក្សប្រាសាទ នៅខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor) របស់អង្គការ UNESCO បានជួបប្រជុំបច្ចេកទេសលើកទី៣៨នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ពីកិច្ចការបច្ចេកទេសជួសជុលប្រាសាទ និងការអភិរក្សប្រាសាទជាដើម។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Piere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំង អនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។
សហប្រធានជប៉ុនលោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានា គឺមានសារសំខាន់សម្រាប់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor-Sambor Prei Kuk) និងសម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទសវត្សតទៅមុខទៀត។

លោក IChitomo Taninai ថ្លែងទៀតថា ក្រៅតែពីជួយដល់ការងារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទសំបូរព្រៃគុកផងដែរ។ កាលពីឆ្នាំមុន ជប៉ុន បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថា នៅក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងមានធនធានមនុស្ស និងបុរាណវិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេចធ្លោជាសកលនាពេលខាងមុខ។
សូមបញ្ជាក់ថា ពេញមួយថ្ងៃទី១៤ ខែមីនានេះ អង្គប្រជុំពិភាក្សា និងពិនិត្យទៅលើការងារនៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិជាច្រើនដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា ព្រមទាំង ត្រួតពិនិត្យទៅលើរបាយការណ៍ស្ដីពីការងារទាំងនោះផង៕
ដោយ៖ គឿន វេត



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


