ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នមានឳពុកម្ដាយមួយចំនួនហាក់ស្រឡាញ់កូនពេកបែជាប្រើប្រាស់បណ្ដាញសង្គមស្ដីបន្ទោសគ្រូបង្រៀន ក្រោយគ្រូបង្រៀនដាក់វិន័យកូនសិស្សដែលប្រព្រឹត្តខុសវិន័យ។ សម្ដេច ថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអង្គារ នេះ។

សម្ដេចធិបតី យល់ឃើញថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ កើតឡើងបានដោយសារតែអាណាព្យាបាលដាច់ទំនាក់ទំនងជាមួយគ្រូបង្រៀន។ ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ទាល់តែតួអង្គគ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស មានទំនាក់ទំនងល្អជាមួយគ្នា និងយល់ពីគ្នាទៅវិញទៅមក។
សម្ដេចបានបន្ថែមថា រវាងអាណាព្យាបាលសិស្ស និងសិស្ស គឺជាតួអង្គក្នុងការអប់រំ រាប់ទាំងការអប់រំក្នុងសាលា និងអប់រំនៅផ្ទះដោយផ្ទាល់បន្ថែម។ សម្ដេចបានសង្កត់ធ្ងន់ថា ការអប់រំនៅតាមសាលា និងអប់រំផ្ទះ គឺមានឥទ្ធិពលខ្លាំងណាស់ ដើម្បីបញ្ចៀស និងលុបបំបាត់ទម្លាប់អាក្រក់ដែលកើតមានក្នុងសង្គមខាងក្រៅ។

សម្ដេចបានពន្យល់ថា ការអប់រំ មាននៅតាមទីតាំងសំខាន់ចំនួនបី គឺនៅផ្ទះ នៅតាមសាលារៀន និងនៅក្នុងសង្គម។ បើអាណាព្យាបាលបានបង្រៀនកូនតាមផ្ទះបន្ថែមពីលើ ការបង្រៀនរបស់គ្រូនៅតាមសាលាបន្ថែមទៀត ទោះឥទ្ធិពលសង្គមអាក្រក់យ៉ាងណាក៏មិនអាចនាំឱ្យសិស្សានុសិស្សខូចអនាគតឡើយ។
នាយករដ្ឋមន្ត្រី បានអះអាងថា ការអប់រំរបស់ម្ដាយឳពុក និងគ្រូបង្រៀន គឺជាកត្តាកំណត់តម្លៃក្នុងខ្លួនរបស់មនុស្ស។ សម្ដេចបានពន្យល់ថា បើមនុស្សម្នាក់មានតម្លៃមួយច្បាស់លាស់ពេលប្រើប្រាស់ហ្វេសប៊ុក ឃើញការបង្ហោះអ្វីមួយ នឹងចេះបែងចែកអាក្រក់ល្អ ហើយចេះយកធ្វើជាគម្រូសម្រាប់អ្វីដែលល្អ ប៉ុន្តែបើមនុស្សគ្មានតម្លៃច្បាស់លាស់ មនុស្សនឹងកាន់តែយ៉ាប់យ៉ឺន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


