ព័ត៌មានជាតិ
របាំត្រុដិ ក្នុងទស្សនៈជនជាតិខ្មែរ គឺជាការកាត់ផ្តាច់ឆ្នាំចាស់ ជួយបណ្តេញនូវឧបទ្រពចង្រៃ ហើយនាំមកតែភាពសម្បូរសប្បាយ
របាំត្រុដិ ជារបាំប្រពៃណីខ្មែរ ដែលគេតែងយកមកសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីប្រសិទ្ធសព្វសាធុការ ជូនដល់ភូមិស្រុកបណ្តេញរាល់គ្រោះចង្រៃ និងដើម្បីសុំទឹកភ្លៀងឱ្យស្រោចស្រោបបានល្អពេញមួយឆ្នាំ។ ក្រៅពីឱកាសចូលឆ្នាំថ្មី របាំនេះ ក៏ត្រូវបានគេយកមកសម្តែង សម្រាប់ពិធីសុំទឹកភ្លៀងផងដែរ បើសិនជាស្រុកទេសជួបគ្រោះរាំងស្ងួត។


យើងអាចសម្គាល់នូវលក្ខណៈ ពិសេសនៃរបាំនេះ តាមរយៈវត្តមានរបស់តួអង្គរបាំ ជាសត្វ ឬរុក្ខទេវតា ដែលតំណាងឲ្យនូវសភាវៈល្អ និង អាក្រក់ដែលបង្ហាញនូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយមានរួមបញ្ចូលតួអង្គ មនុស្ស សត្វ យក្ស និងព្រាយបិសាច បង្កើតបានជាផ្ទាំងទស្សនីយភាពសាច់រឿងមួយដ៏មានខ្លឹមសារ។


របាំត្រុដិ មានវត្តមានតាំងពីសម័យអង្គរមកម្ល៉េះ ដោយកាលណោះ ជនជាតិខ្មែរព្រៃភ្នំ បានសម្តែងថ្វាយមហាក្សត្រខ្មែរ ក្នុងឧកាសពិធីបុណ្យចូលឆ្នាំថ្មី។ ដោយមានការសព្វព្រះទ័យ របាំនេះ ក៏ត្រូវបានអនុញ្ញាតឱ្យយកមកសម្តែងជារៀងរាល់ឆ្នាំ នៅក្នុងព្រះបរមរាជវាំង។ ប៉ុន្តែបើយោងតាមសៀវភៅ សិក្សាវប្បធម៌ខ្មែររបស់ក្រសួងអប់រំ ចន្លោះឆ្នាំសិក្សា១៩៩៦ ដល់ ឆ្នាំ១៩៩៧ មិនបានបញ្ជាក់ឡើយថា ដោយ មហាក្សត្រអង្គណា។
ក្នុងទស្សនៈ របស់ជនជាតិខ្មែរដែលរស់នៅតំបន់ខ្ពង់រាប និងវាលទំនាប បានកំណត់ថា របាំត្រុដិ គឺជាការកាត់ផ្តាច់នៃឆ្នាំនីមួយៗ ជាបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


