Connect with us

ព័ត៌មានជាតិ

លោក ដួង សុខគា លើកទឹកចិត្តពលរដ្ឋ​លើកតម្កើង​ក្រុមសិល្បៈរបាំត្រុដិសម្តែង​អបអរពិធីចូលឆ្នាំខ្មែរ

បានផុស

នៅ

តារាពហុជំនាញលោក ដួង សុខគា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យនាំគ្នាអញ្ជើញ​ក្រុមសិល្បៈរបាំត្រុដិមកសម្តែង ស្របពេលដែលឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការបំផុសរបស់តារាល្បីឈ្មោះនិងមានប្រជាប្រិយភាពលោក ដួង សុខគា នាពេលនេះបានធ្វើឲ្យមហាជន​សម្តែងការគាំទ្រចំពោះគំនិតដ៏ល្អមួយនេះ។ ក្នុងនោះលោក ដួង សុខគា បានលើកឡើងថា តស់នាំគ្នាអញ្ជើញ​ក្រុមសិល្បៈរបាំត្រុដិមកសម្តែងខែចូលឆ្នាំ ចូលឆ្នាំចិនគេមានម៉ុងសាយ ចូលឆ្នាំខ្មែរ ហេតុអ្វីមិនមានត្រុដិ? ។

លោក ដួង សុខគា បានលើកឡើងទៀតថា អរគុណណាស់ថ្នាក់ដឹកនាំស្ថាប័នធំៗសាលារៀន លោកធ្វើកម្មវិធី មិនភ្លេចត្រុដិ តាមភូមិក៏អាចរៃលុយគ្នាធ្វើកើតដែរ ជួយលើកមេដៃមួយម្នាក់ដើម្បីត្រុដិខ្មែរផង។ តាមរយ:នេះ មានការបញ្ចេញមតិគាំទ្រជាច្រើនជាមួយតារាពហុជំនាញលោក ដួង សុខគា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម