Connect with us

ព័ត៌មានជាតិ

​បង្កើត​លំហែបៃតងក្នុងឧទ្យានជាតិភ្នំគូលែន នាំ​ទេសចរ​ដើរកម្សាន្ត​ស្រស់ស្រាយជាមួយធម្មជាតិ

បានផុស

នៅ

ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍តំបន់ការពារធម្មជាតិនៅក្នុង​ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្រសួង​បរិស្ថាន​គាំទ្រនិង​សហការ​ជា​មួយអ្នកពាក់ព័ន្ធ សំដៅ​ប្រែ​​ក្លាយ​ជាពាណិជ្ជករខ្នាតតូច តាមរយៈ​ការបង្កើត​ជា​របៀង​គោលដៅ​លំហែបៃតង ដែល​ជម្រើស​មុខ​របរ​សមស្រប នៅក្នុងតំបន់ដែលកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំស្តិពីការ​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន កាល​ពី​សៀល​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា របៀង​គោលដៅ​លំហែ​បៃតង ផ្ដោត​លើ​​​ការរៀបចំស​ម្បទាទេសចរណ៍ ដូចជាការសាងសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបទខ្មែរ ការរៀបចំផ្លូវដើរកម្សាន្ត​ភ្ជាប់​ពីសហគមន៍មួយទៅសហគមន៍មួយទៀតដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយ​សហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍។

លោក​រដ្ឋមន្រ្តី​បន្ត​ទៀត​ថា ការរៀបចំគោលដៅ​លំហែបៃតង ​ត្រូវសិក្សា​ដោយរក្សា​ឲ្យ​បាននូវគោលការណ៍ចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និង​ចីរភាព ដើម្បីធានា​បានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង​ការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និង​ឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន ៥ រួមមាន ១.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ៤.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង ៥.សហគមន៍តំបន់ការពារធម្មជាតិ​ជប់​តា​សុខ។

មិន​តែ​ប៉ុណ្ណោះនៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក៏​មាន​ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែល​មានភាពទាក់ទាញ​ទេចរមកកម្សាន្តសរុបចំនួន ៨៥កន្លែង។

ដើម្បីឱ្យការងារនេះឈានទៅសម្រេចដូចគម្រោង លោក​ អ៊ាង សុផល្លែត ក៏​បាន​ជំរុញ​ឱ្យ​មន្រ្តី​ជំនាញ​ក្រសួងបរិស្ថាន ​ចុះសិក្សាស្វែងយល់ព័ត៌មាន ជា​មូលដ្ឋាន​សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​របៀង​គោលដៅ​លំហែបៃតង នៅ​ក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅ​លើក​កម្ពស់​ជីវភាពសហគមន៍មូលដ្ឋាន ការ​អភិរក្សប្រព័ន្ធជីវៈចម្រុះ និង​វប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

Sokha Hotels

ព័ត៌មានពេញនិយម