សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន គ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មឱ្យដល់ការកែច្នៃ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយសមាជិកនៃ សហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីផែនការការអាជីវកម្មទំហំជិត៦០ ម៉ឺនដុល្លារ និងផែនការគ្រប់គ្រប់ ការតភ្ជាប់ទីផ្សារទុកជាមុន និងគម្រោងកម្ចីឥណទានដើមទុន។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «សហគមន៍ដែលមានសមាជិកជាង១០០គ្រួសារនេះគ្រោងនឹងពង្រឹកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីរបស់ខ្លួនឱ្យដល់ការកែច្នៃតែម្តង ដើម្បីទទួលបានតម្លៃបន្ថែមច្រើនពីដាំដុះស្វាយចន្ទីពូជប្រពៃណី ដែលច្រើនមានទិន្នផលទាបតែមិនប្រើប្រាស់សារជាតិគីមីឡើយ ហើយអាចនឹងមានភាពទាក់ទាញសម្រាប់អ្នកបរិភោគចុងក្រោយ។ ភ្ញៀវទេសចរដែលឡើងមកទស្សនាផ្ទាល់នៅលើភ្នំគូលែនគឺជាអតិថិជនគោលដៅមួយដ៏សំខាន់»។
ឃុំខ្នងភ្នំនៃភ្នំគូលែន មានអ្នកដាំស្វាយចន្ទីប្រមាណ៨០០គ្រួសារ នៅលើផ្ទៃដីជាង៣០០០ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និងជាប្រភេទកសិកម្មយថាផល។
លោក ឃឹម ហ្វីណង់ ធ្លាប់លើកឡើងថា នៅទីនេះមានទាំងបញ្ហាប្រឈម និងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យបងប្អូនកសិករកែច្នៃរួចនាំចេញនៅនឹងកន្លែង។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១ លានតោន កើនឡើង ២៧% គិតជាទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


