ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកដូនទ្រីផ្តល់ក្តីសង្ឃឹម ជាសមិទ្ធផលប្រវត្តិសាស្ត្របម្រើដល់វិស័យកសិកម្ម
ទំនប់ស្ទាក់ទឹកដូនទ្រីគឺជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់បម្រើដល់វិស័យកសិកម្ម ខណៈទំនប់ស្ទាក់ទឹកនេះនឹងផ្តល់ប្រភពទឹកចែកចាយគ្រាប់គ្រាន់ក្រោយពីការស្ថាបនាជួសជុលរួចរាល់។



អ្នកស្រី លី សុគា ពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងបានលើកឡើងថា «ទំនប់មួយនេះមើលទៅអស្ចារ្យណាស់ មានទីតាំងល្អ មានប្រភពទឹកល្អ ហើយមានទេសភាពស្អាត មិនត្រឹមជាផលប្រយោជន៍សម្រាប់បម្រើដល់កសិកម្មប៉ុណ្ណោះទេ គឺបានផ្តល់ជាកន្លែងកម្សាន្ត យ៉ាងរីករាយផងដែរ។
មន្ត្រីនៃមន្ទីរជំនាញបានឲ្យដឹងថា ការសាងសង់ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រព័ន្ធធារាសាស្រ្ត និងជួយកាត់បន្ថយគ្រោះទឹកជំនន់បានមួយភាគនៅតំបន់ផ្នែកខាងក្រោមបឹងទន្លេសាប។
ទំនប់ដូនទ្រីជាទំនប់ដែលមានផ្ទៃរងទឹកភ្លៀងធំរហូតដល់ ៦១៣,៤ គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹកបានរហូតដល់ ១៦៣,១ លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៣ ០០០ ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤ ៥០០ ហិកតា។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងបានឲ្យដឹងថា ទំនប់ដូនទ្រីគឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ប្រើបច្ចេកវិទ្យាយ៉ាងទំនើប ស្ថាបនាឡើងទុកជាប្រយោជន៍សម្រាប់ជួយដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
អាងស្ទាក់ទឹកដូនទ្រីទទួលបានប្រភពទឹកពីភ្នំនៅក្បែរនោះ ដែលទាញយកទឹកប្រើប្រាស់លើស្រុកចំនួន ៣ គឺ ស្រុករុក្ខគិរី, ស្រុកមោងឬស្សី និង ស្រុកគាស់ក្រឡ។



ស្របពេលការសាងសង់កំពុងត្រូវបានពន្លឿន ដើម្បីឲ្យបានរួចរាល់ក្នុងរយះពេលឆាប់ៗខាងមុខនេះ កាលពីនៅថ្ងៃទី ២៧ ខែមេសា សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី ដែលស្ថិតក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើយ៉ាងណាពន្លឿនក្នុងការសាងសង់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


