ព័ត៌មានជាតិ
ទំនប់ដូនទ្រី សម្រេចការសាងសង់បាន ៩២ ភាគរយ គ្រោងបញ្ចប់នៅអំឡុងខែតុលាឆ្នាំ ២០២៥
ស្រុកគោលដៅចំនួន ២ ក្នុងខេត្តបាត់ដំបង គឺស្រុកមោងឫស្សី និងស្រុករុក្ខគីរី នឹងទទួលបានផលប្រយោជន៍តាមរយះប្រភពទឹកពីទំនប់ទឹកដូនទ្រី ដែលជាសំណង់ស្ទាក់ទឹកដ៏ទំនើបកម្មមួយ ចាត់ទុកថាជាសំណង់ស្ទាក់ទឹកប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងមិនធ្លាប់មាន ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។


គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥។
គម្រោងសាងសង់សំខាន់ៗមានដូចជា ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹកទំនប់ បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំផង។
មន្ត្រីនៃមន្ទីរជំនាញបានបញ្ជាក់ថា ទំនប់មួយនេះមានលទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ ហិកតា លើស្រុកចំនួន ២ គឺ ស្រុកមោងឫស្សីមាន ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និង ឃុំឫស្សីក្រាំង និង ស្រុករុក្ខគិរី ស្រោចស្រព លើឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និង ឃុំមុខរាជ ហើយក្នុងនោះក៏ជួយស្រោចស្រពទៅលើ ឃុំស្វាយដូនកែវ ក្នុងស្រុកបាកានខេត្តពោធិ៍សាត់ផងដែរ។
នៅរដូវប្រាំង ស្រោចស្រពបានប្រមាណ ៤ ៥០០ ហិកតា លើឃុំចំនួន ៥ ក្នុងនោះមាន ឃុំគារ ក្នុងស្រុងមោងឫស្សី។ ចំណែកស្រុក រុក្ខគីរី មានឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ ហើយក្រៅពីនេះក៏មានការផ្គត់ផ្គង់ទឹកស្អាតនៅផ្នែកខាងក្រោមផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


