ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបានប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម
លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម។

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីរចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០ គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្រពដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិកតាទៀត។
លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ សូមចងក្រងជាសហគមន៍ កសិករប្រើប្រាស់ទឹក ធ្វើយ៉ាងណាមានកម្មវិធីដាំដុះឲ្យបានច្បាស់លាស់ ចែករំលែកគ្នាប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់ឃុំព្រែកក្របៅ ដែលអាចស្រោចស្រពដំណាំទាំងរដូវប្រាំង និងរដូវវស្សាបានប្រមាណជាង ៤០០ ហិកតា ។ ដូច្នេះសូមប្រជាកសិករ ខិតខំប្រឹងប្រែងក្នុងការដាំដុះបង្ករបង្កើនផលប្រកបដោយសមធម៌ ទទួលបានផលប្រយោជន៍ស្មើៗគ្នា ដើម្បីជាការចូលរួមលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាកសិករយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋាភិបាលបានប្រគល់ជូននាពេលនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យប្រជាកសិករ ខិតខំប្រឹងប្រែងឈានឆ្ពោះទៅរំដោះខ្លួនពីភាពក្រីក្រ ពិសេសចំពោះអ្នកដែលមានជីវភាពធូរធារហើយ ត្រូវប្រឹងប្រែងបន្តទៀត ខិតខំបង្កបង្កើនផល និងបង្កើនមុខរបរផ្សេងៗដើម្បីឲ្យខ្លួនកាន់តែមានជីវភាពធូរធារបន្តទៅមុខទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២១ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


