Connect with us

ព័ត៌មានជាតិ

ទំនប់ដូនទ្រី​បញ្ចប់​សាងសង់​ ១០០%​ ​អាច​​នាំ​ទឹក​ស្រោចស្រព​​ដី​កសិកម្ម​​បាន ១៥ ឃុំ​​ ក្នុង​ខេត្ត​បាត់ដំបង​និង​ពោធិ៍សាត់

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសម្រេចការ​សាងសង់​បញ្ចប់ ១០០%​ ខណៈទំនប់នេះមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣ លានម៉ែត្រគូប សម្រាប់​បម្រើដល់​វិស័យ​កសិកម្ម​។

លោក សុខ លូ​ អភិបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា សក្តានុពលទំនប់នេះមានលទ្ធភាពអាច​ផ្គត់ផ្គង់ទឹកស្រោចស្រព​លើ​ផ្ទៃដីកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ ហិកតា និងរដូវប្រាំងប្រមាណ ៤ ៥០០ ហិកតា ក្នុងឃុំចំនួន ១៥ នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ត​ថា គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បាន​ចាប់ផ្ដើមបើកការដ្ឋាន​សាងសង់​ក្នុងខែមិថុនា ឆ្នាំ២០១៨ និងបាន​បញ្ចប់​ការ​សាងសង់​អំឡុង​ខែតុលា ឆ្នាំ២០២៥។

​ការងារសំខាន់ៗក្នុង​គម្រោង​រួមមាន ទី១) សំណង់ទំនប់មេប្រវែង ៦៥៤ ម៉ែត្រ ទី២) សំណង់បង្ហៀរប្រវែង ៤១៤ ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន ៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣​គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨ កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម