ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចការ៩ចំណុចដែលក្រសួងបានធ្វើដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន
ការងារចំនួន៩ចំណុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ។ នេះជាការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

តាមការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី បង្ហាញថាការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា ៖
ទី១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ។
ទី២ ក្រសួងបានបំពេញតួនាទីជាស្ថាប័នដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច។
ទី៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស។

ទី៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង។
ទី៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយករណីរោងចក្រក្ស័យធនដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតជាធំ។
ទី៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សាវិវាទការងារ។
ទី៧ ក្រសួងបានបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ទី៨ ក្រសួងបានគោរពនូវសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ។
និងទី៩ ក្រសួងបានជួបប្រជុំជាលក្ខណត្រីមាសជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់និងសំណូមពរនានារបស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


