ព័ត៌មានជាតិ
ពិសោធន៍វប្បធម៌កម្ពុជា រៀបចំទីតាំង ៣ សម្រាប់អ្នកចង់ហាត់របាំប្រជាប្រិយ និងក្បាច់បុរាណខ្មែរ
ពិសោធន៍វប្បធម៌កម្ពុជា (ពវក) ដែលជាភ្នាក់ងារផ្តល់សេវាផ្នែកសិល្បៈ និងវប្បធម៌នៃប្រទេសកម្ពុជា បានរៀបចំ សិក្ខាសាលារបាំប្រចាំសប្តាហ៍ និង សិក្ខាសាលារបាំតាមសំណើ នៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដើម្បីផ្តល់ឱកាសដល់សាធារណជន ដែលមានបំណងចង់រៀនរបាំប្រជាប្រិយ និងរបាំក្បាច់បុរាណខ្មែរ ទទួលបានឱកាស ហាត់រៀន។ នេះបើតាមការផ្សព្វផ្សាយឱ្យដឹងពី ពិសោធន៍វប្បធម៌កម្ពុជា (Cultural Experiences Cambodia) ។

តាមរយៈសិក្ខាសាលារបាំប្រចាំសប្តាហ៍ សាធារណជនដែលមានបំណងចង់ហាត់រៀន អាចជ្រើសម៉ោងហាត់ និងរបាំជាច្រើន ដែលបច្ចុប្បន្ន មានបង្កាត់បង្រៀនតែថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្តាហ៍ រយៈពេល ១ ម៉ោង និង ៣០ នាទី សម្រាប់មនុស្សធំនិងកុមារ ដែលមានបំណងចង់រៀនរបាំ តែមិនមានពេលវេលាច្រើន។
ដោយឡែក ចំពោះសិក្ខាសាលារបាំតាមសំណើ គឺជាការរៀន ដែលពិសោធន៍វប្បធម៌កម្ពុជា រៀបចំជូនជាពិសេស ទៅតាមការស្នើរសុំរៀន ទៅតាមអ្វីដែលពិសោធន៍វប្បធម៌កម្ពុជា អាចផ្តល់ជូនបាន ដែលរួមមាន របាំប្រជាប្រិយ របាំប្រពៃណី និងរបាំក្បាច់បុរាណខ្មែរ។
បើតាមពិសោធន៍វប្បធម៌កម្ពុជា របាំប្រជាប្រិយ គឺមាន រាំក្បាច់, រាំវង់ចង្វាក់បី, រាំវង់ចង្វាក់បួន, សារ៉ាវ៉ាន់, ឡាំលាវ, ចូកកំពឹស, ម៉ាឌីហ្សន់, ឆា ឆា ឆា, និងទ្វីស ។ ចំណែកឯរបាំប្រពៃណី គឺមាន របាំឆៃយ៉ាំ, របាំគោះអង្រែ, របាំគោះត្រឡោក, របាំកន្សែងស្នេហ៍, របាំនេសាទ, របាំក្ងោកប៉ៃលិន, របាំក្រមាខ្មែរ, របាំគែន ។ ដោយឡែក របាំក្បាច់បុរាណខ្មែរ គឺមាន របាំភួងនារី, របាំជូនពរ, របាំនារីជាជួរ, របាំទិវាប្រពៃ, របាំបុប្ផាលោកីយ៍ ។

គួរបញ្ជាក់ថា ពិសោធន៍វប្បធម៌កម្ពុជា (ពវក) គឺជាភ្នាក់ងារផ្តល់សេវាផ្នែកសិល្បៈនិងវប្បធម៌ នៃប្រទេសកម្ពុជា។ ចំពោះទីតាំងរៀបចំសិក្ខាសាលារបាំនេះដែរ គឺមាននៅទីតាំងចំនួន ០៣ រួមមាន៖
១. រាជធានីភ្នំពេញ : ការិយាល័យអង្គការសិល្បៈខ្មែរអមតៈ
២. ក្រុងសៀមរាប : មជ្ឈមណ្ឌលបេតិកភណ្ឌវត្តរាជបូណ៌
៣. ក្រុងបាត់ដំបង : ភូមិរំចេក ៥, សង្កាត់រតនៈ
ប្រភពដដែល បញ្ជាក់ដែរថា តម្លៃចុះឈ្មោះហាត់រៀន គឺ ៥ដុល្លារ សម្រាប់កុមារ និងមនុស្សធំ។ ចំណែកឯព័ត៌មានលម្អិត អាចទាក់ទងទៅកាន់ ពិសោធន៍វប្បធម៌កម្ពុជា ដោយផ្ទាល់៕
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


