ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពការដាំដំណាំរបស់កសិករនៅក្នុងខេត្តចំនួន ៥
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី ៧ ខែឧសភានេះ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស ចុះបេសកកម្មពិនិត្យមើលស្ថានភាពការដាំដុះ ការកែច្នៃស្វាយចន្ទី និងការប្រមូលផលបន្លែរបស់ប្រជាកសិករនៅក្នុងខេត្តចំនួន ៥ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។

ដំណើរទស្សនកិច្ច នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៧-១០ ខែធ្នូ ឆ្នាំ ២០២៤ អមដំណើរដោយមន្រ្តីជំនាញ ព្រមទាំងអ្នកសារព័ត៌មានក្នុងស្រុកផងដែរ ដើម្បីពិនិត្យមើលថាតើការដាំដុះរបស់ប្រជាកសិករមានស្ថានភាពបែបណា ថាតើគាត់កំពុងជាប់ប្រទះបញ្ហាអ្វីខ្លះ ដើម្បីអនុញ្ញាតឱ្យមន្រ្តីជំនាញបច្ចេកទេសរបស់ក្រសួងកសិកម្ម អាចអន្តរាគមន៍ទាន់ពេលវេលា។


តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ នឹងចុះជួប សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង ដែលជាសហគមន៍ ដាំបន្លែធម្មជាតិក្នុងផ្ទះសំណាញ់ ដែលកំពុងទទួលបានទិន្នផលខ្ពស់សម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្ត។ សហគមន៍កសិកម្មបន្លែ និង សហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប សហគមន៍កសិកម្មសាលាវិស័យ (ស្វាយចន្ទី) ខេត្តកំពង់ធំ និងសហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


