សេដ្ឋកិច្ច
រដ្ឋ អនុញ្ញាតឱ្យវិស័យឯកជន វិនិយោគកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ លើទំហំដីជិត ៦០០ ហិកតា
រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ដីទំហំ ៥៩២ ហិកតា នៅក្នុងខេត្តកំពង់ស្ពឺវិនិយោគលើការដាំស្មៅ ដាំពោត និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ។

ការអនុញ្ញាតនេះបានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជននៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦។
នៅក្នុងកិ្ចប្រជុំលោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារនៃការស្នើសុំប្រើប្រាស់ដី និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ដី សម្រាប់អនុវត្តគម្រោងកសិកម្មនេះ។

លោកបណ្ឌិតសភាចារ្យបានស្នើអង្គភាពពាក់ព័ន្ធ និងក្រសួងបរិស្ថាន ធ្វើការគិតគូរលម្អិតអំពីការបំពេញបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់ដី ក្នុងទម្រង់កិច្ចសហការរវាង រដ្ឋ ឯកជន និងសហគមន៍ ឱ្យអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាមួយនឹងការធានាឱ្យបាននូវផលជះវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងសហគមន៍ និងម៉្យាងដើម្បីជំរុញការវិនិយោគ និងបង្កើនខ្សែច្រវាក់ផលិតកម្ម សំដៅផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ និងមានភាពធន់នឹងកត្តាខាងក្រៅ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


