ព័ត៌មានជាតិ
កូនឈើចម្រុះជាង ២ ម៉ឺនដើម ត្រៀមដាំតាមដងផ្លូវក្នុងក្រុងបាត់ដំបង ទាក់ទាញភ្ញៀវទេសចរ
បើតាមលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា កូនឈើចម្រុះជាង ២ ម៉ឺនដើម ត្រៀមដាំនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង ដើម្បីឱ្យក្លាយជាជម្រកបៃតងទាក់ទាញភ្ញៀវទេសចរ។ ការឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យការដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង ជាមួយយុទ្ធនាការ (ផ្ទះមួយខ្នងដើមឈើមួយដើម) កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ថា យុទ្ធនាការនេះគឺជាការចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបង ឲ្យមានភាពបៃតងទាក់ទាញភ្ញៀវទេសចរ ពិសេសបានកាត់បន្ថយកម្ដៅ និងខ្យល់មួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើង ធ្វើឱ្យទីក្រុងបាត់ដំបងមិនត្រឹមតែមានសម្រស់ស្រស់បំព្រងទេថែមទាំងធ្វើឱ្យទីក្រុងត្រជាក់ផងដែរ។
លោកបន្តថា រដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលក្រុងបាត់ដំបង និងខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងការរៀបចំទីតាំងឲ្យច្បាស់លាស់ថា ទីតាំងកន្លែងណាត្រូវដាំដើមឈើប្រភេទអ្វីដើម្បីកំណត់គោលដៅភ្ញៀវទេសចរដែលមកលេងកម្សាន្តចង់ទៅលេងតំបន់ណាមានដើមឈើប្រភេទអ្វី មានផ្កាអ្វីជាដើម។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងដែរថា ដើម្បីចូលរួមលើកកម្ពស់សោភណ្ឌភាពក្រុងបាត់ដំបងឱ្យកាន់តែមានភាពស្រស់ស្អាតប្រកបដោយទេសភាពបៃតង រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមកូនឈើចំនួន ២៤,១០៨ ដើម ក្នុងនោះមានកូនឈើដូចជា គគីរ ឈើទាល ត្របែកព្រៃ ធ្នង់ គីនីន រំដួល សាគូរ៉ា ក្ងោក ប្រាំតម្លឹង និងកូនឈើក្រញូង ដើម្បីដាំពង្រាយតាមគោលដៅសំខាន់ៗក្នុងក្រុងបាត់ដំបង និងតាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបង ដែលចាត់ទុកជាមេដែកមួយបន្ថែមទៀតសម្រាប់ឆក់ទាញកំណើនភ្ញៀវទេសចរ។
លោករំពឹងទុកថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានចំណាប់អារម្មណ៍ មកលេងកម្សាន្តកាន់តែមានកំណើនសម្រាប់ខេត្តបាត់ដំបង ក្រោយពីកូនឈើទាំងអស់នេះបានដុះលូតលាស់បានល្អនាពេលខាងមុខ។

ជាមួយគ្នានេះដែរ លោក ហម អរុណ បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបដែលជាម្ចាស់ផ្ទះ និងមានដើមឈើនៅមុខផ្ទះស្រាប់នាពេលបច្ចុប្បន្ន ត្រូវរួមគ្នាថែរក្សាឲ្យបានល្អប្រសើបន្ថែមទៀត នៅក្នុងស្ថានភាពអាកាសធាតុក្តៅ ត្រូវស្រោចទឹក ដាក់ជីតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព និងបរិយាកាសល្អ ផ្តល់នូវសេចក្តីស្រស់ស្រាយ និងមានសុខភាពល្អសម្រាប់យើងទាំងអស់គ្នា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


