ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែន ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាយល់ពីទុក្ខវេទនារបស់អ៊ុយក្រែន
«កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់ប្រធានសភាអ៊ុយក្រែន ក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា។

តបនឹងសំណើសុំរបស់លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយលោកប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ ដោយថ្នាក់ដឹកនាំទាំងពីរ បានផ្ដោតការពិភាក្សាលើកិច្ចការស្ដារសន្តិភាពនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន។
លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលលោក ចាត់ទុកថា ជាកិច្ចប្រជុំដ៏មានសារសំខាន់ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងក្តីរីករាយដែលបានជួបលោកប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូពេលនេះ។ នៅក្នុងជំនួបនេះសម្ដេចតេជោ បានសម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ ហើយសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំពីអតីតកាល។ ដូច្នេះ កម្ពុជា បានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរងដោយសារសង្គ្រាម។
សម្តេចតេជោ ក៏បានរម្លឹកពីការជួបសន្ទនាតាមទូរសព្ទចំនួន២ដងជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា និងអ៊ុយក្រែន កន្លងទៅផងដែរ។ ជាឆ្លើយតប លោកប្រធានសភាអ៊ុយក្រែន បានអរគុណចំពោះសម្តេចតេជោ នូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុតដល់ប្រជាជនអ៊ុយក្រែន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


